ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ពី​អ្នកតា​ឃ្លាំងមឿង នៅ​ខេត្ត​ពោធិ៍សាត់

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ពី​អ្នកតា​ឃ្លាំងមឿង នៅ​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​លោកស្រី ហ៊ុន ចាន់​ធី ម៉ៅ ធនិន​, ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ប្រតិភូ​អមដំណើរ ជា​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ក្រោម​ឱវាទ នៃ​ខេត្ត​កំពត បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រារព្ធ​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្តីសុខ និង​ទទួលយក​ពរជ័យ​ពី​សំណាក់​អ្នកតា​ឃ្លាំងមឿង​។ ពិធី​នេះ​ធ្វើឡើង​នៅ​បូជនីយដ្ឋាន អ្នកតា​ឃ្លាំងមឿង ស្ថិតនៅ​ភូមិ​ជំរំ​សៀម ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។​

​ពិធី​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បួងសួង​សុំ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជួបប្រទះ​នូវតែ​សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំង​ទទួលបាន លាភ​ជ័យ ក៏ដូចជា​ជោគជ័យ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច មុខរបរ​រកស៊ី នឹង​សុំ​ឱ្យ​បារមី​ដ៏​មាន​រិទ្ធី​របស់​អ្នកតា​ឃ្លាំងមឿង ដែល​ជា​មេទ័ព​ខ្មែរ​ដ៏​ល្បីល្បាញ​ក្នុងការ​ធ្វើ​សឹក​សង្គ្រាម ជួយ​តាម​បីបាច់​ថែរក្សា​ឃុំគ្រង​ប្រទេស​កម្ពុជា ឱ្យមាន​សុខ​សន្តិភាព​ជា​រៀងរហូត​។​

​ក្នុង​កិច្ច​បួងសួង​នេះដែរ ក៏​សូមឱ្យ​ទូក «​ង​» របស់​ខេត្ត​កំពត ដែល​មានឈ្មោះ​ថា (​កំពត​សែន​ជ័យ បារមី​លោកយាយ​ម៉ៅ​) ដែល​ត្រូវ​ចូលរួម​ប្រកួត​ទទួលបាន​ជោគជ័យ​ផងដែរ​។​

​សូមបញ្ជាក់​ថា សព្វថ្ងៃ​នេះ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង បាន​ក្លាយ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​អ្នកដំណើរ​ឆ្លងកាត់​ពី​ទីជិត​ឆ្ងាយ ក៏​ដូច​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ចេញចូល​ទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​រាល់ថ្ងៃ​។ អ្វី​ដែល​ល្បី​រន្ទឺ​នេះ​គឺ​ដោយសារ​អ្នកតា​ឃ្លាំង​មឿង ជា​មេទ័ព​ម្នាក់​ដែល​មាន​មហិទ្ធិឫទ្ធិ ខ្លាំងពូកែ​កាលពី​សម័យ​ដើម ហ៊ាន​ហក់​ចូល​ក្នុង​រណ្ដៅ​ចម្រូង​ពលី​ជីវិត រួចហើយ​បាន​កេណ្ឌ​ទ័ព​ខ្មោច​ទៅ​ប្រយុទ្ធ ជាមួយ​ទ័ព​សៀម រហូត​ដណ្ដើមបាន​ទឹកដី​មក​វិញ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.