ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​កងទ័ព​ដែល​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន ត្រូវ​យក​ចំណេះដឹង​ជំនាញ ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​ដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ណែនាំ​កងទ័ព​ដែល​ឆ្លងកាត់​វគ្គ​ហ្វឹកហ្វឺន ត្រូវ​យក​ចំណេះដឹង​ជំនាញ ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ​ដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​) ៖ ក្នុង​ឱកាសអញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ឆ្នាំ​២០២២ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ទូទៅ ដើម្បី​ពង្រឹង​សមត្ថភាព​យោធិន​ឆ្នាំ​២០២៣ ឱ្យ​ទទួលបាន​ជំនាញ​ច្បាស់លាស់​ក្នុង​យុទ្ធវិធី ថ្មើជើង ដែល​ធ្វើឡើង​នៅ​ទីបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ណែនាំ​ដល់​កម្មសិក្សាការី ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​បាន​ឆ្លងកាត់​វគ្គ​សិក្សា វគ្គ​ហ្វឹកហ្វឺន ត្រូវ​យកចំណេះ​ជំនាញ​ដែល​មាន​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ការពារ​ជាតិ មាតុភូមិ និង​ការពារ​ប្រជាពលរដ្ឋ​។​

ពិធីនេះក៏មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ មេបញ្ជាការ មេបញ្ជាការរង បណ្ដា​អង្គភាព​ប្រចាំ​ទិស​ទី​១ ប្រាសាទ​ព្រះវិហារ មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​យោធា​ចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហាន រង និង​ពលទាហាន​ជាច្រើនរូប​ទៀត ។​

​ឯកឧត្តម គីម រិទ្ធី ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​មាន​វត្តមាន​ក្នុង​ពិធី​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងពលធំ​លេខ​៣ កងពលតូច​លេខ​៧,៨,៩ កងកម្លាំង​វរ​នគរបាល​ការពារ​ព្រំដែន និង​បណ្ដា​កងឯកភាព​ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​ទាំង​អស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់បែបយ៉ាង ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ ប្រពន្ធ​កូន ផ្ទះសម្បែង បំពេញ​ភារកិច្ច​ទាំងយប់ ទាំង​ថ្ងៃ ចូលរួម​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការថែរក្សា​សុខសន្ដិភាព បូរណភាព​ទឹកដី និង​ការអភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​។​

​ឯកឧត្តម គីម រិទ្ធី ក៏បាន​ផ្ដល់​អនុសាសន៍​ផ្ដាំផ្ញើរ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​ឈរជើង​តាម​បណ្ដោយ​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​-​ឡាវ សូម​បន្ដ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច និង​ផ្ដោត​សំខាន់​លើ​អាទិភាព​មួយ​ចំនួន​មាន​ជាអាទិ៍ ត្រៀម​លក្ខណៈ​នានា ទាំង​កម្លាំង មធ្យោបាយ និង​បច្ចេកទេស ក្នុង​ការជួយ​សង្គ្រោះ​គ្រោះមហន្ដរាយ​នានា​, បន្ដ​លើកកម្ពស់​ស្មារតី​ស្រឡាញ់​ជាតិ មាតុភូមិ និង​ប្រជាជន​, ត្រូវ​យក​ចំណេះដឹង ជំនាញ ដែល​ទទួលបាន​នេះ យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សុខសន្ដិភាព និង​សេចក្ដីសុខសាន្ដ​ជូន​ប្រជាជន មិន​ឱ្យ​ជន​ណា​មក​បំផ្លិចបំផ្លាញ​បានឡើយ​។​

​បន្ថែម​ពី​នេះ​សូម​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ រៀបចំ​ផែនការ​ហ្វឹកហ្វឺន​ជំនាញ​ផ្សេងៗ ដើម្បី​បន្ដ​ពង្រឹង​សមត្ថភាព​កងកម្លាំង ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ជាក់ស្ដែង​សំដៅ​ចូលរួមចំណែក ក្នុង​ការអនុវត្ត​ផែនការ​កែទម្រង់​កងកម្លាំង ខឿន​ការពារជាតិ និង​គោលនយោបាយ​របស់​រាជ​រដ្ឋា ភិបាល​លើ​វិស័យ​ការពារ​ជាតិ​ឱ្យ​ទទួលបាន​ជោគជ័យ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.