ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រសួង​ព័ត៌មាន ដាក់ចេញ​ការធ្វើកំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​ពង្រឹង​សមត្ថភាព ព្រមទាំង​លើកទឹកចិត្ត​ដល់​មន្ត្រី​ព័ត៌មាន​របស់​រដ្ឋ​

ក្រសួង​ព័ត៌មាន ដាក់ចេញ​ការធ្វើកំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​ពង្រឹង​សមត្ថភាព ព្រមទាំង​លើកទឹកចិត្ត​ដល់​មន្ត្រី​ព័ត៌មាន​របស់​រដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែងថា ៖ «​រយៈពេល​ជាង ២​ខែ នៃ​ការធ្វើកំណែទម្រង់​របស់​ក្រសួង​ព័ត៌មាន ក្នុង​អាណត្តិ​ទី​៧ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល មាន​សន្ទុះ​គួរឱ្យកត់សម្គាល់ ពោល​គឺ​ស្មើនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន និង​ចាប់ផ្ដើម​លោត​ទៅ​មុខ ។ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍​ដូចនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បានបញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន បាន​រៀបចំ​ចងក្រង​បណ្ដាញ​ព័ត៌មាន​ពី​បណ្ដា​អង្គភាព ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ប្រមាណ ៣០ ដើម្បី​ធ្វើ​ការផ្សាយ ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​រួមមាន ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា វិទ្យុជាតិ​កម្ពុជា ទូរទស្សន៍​ជាតិ​កម្ពុជា App ក្រសួង​ព័ត៌មាន និង​បាន​ចែកចាយ​បន្ត​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត សំដៅ​រុញច្រាន​ព័ត៌មាន​ទាំងនោះ ឱ្យបាន​ទៅ​ទូលំទូលាយ និង​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បន្ថែមថា ការពង្រឹង និង​ពង្រឹក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ វា​ជា​ការងារ​សតិអារម្មណ៍ និង​ជា​ការចង់បាន​របស់​ថ្នាក់ដឹកនាំ​។​

​ទន្ទឹម​នោះ ក្នុងនាម​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណមតិ​, ឯកឧត្តម នេត្រ ភ​ក្ត្រា នឹង​ស្វែងរក​ការគាំទ្រ​ពី​អភិបាលខេត្ត ដើម្បី​ជំរុញ​ដល់​មន្ទីរ អង្គភាព​ជំនាញ សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កិច្ចការ និង​សមិទ្ធផល​ក្នុង​ខេត្ត​ឱ្យបាន​ទូលំទូលាយ​ទៅកាន់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​នេះ នឹង​មិន​អាច​ខ្វះ​បាន​នោះ​ទេ​នូវ​មន្ត្រី ដែល​មាន​ជំនាញ និង​សមត្ថភាព​។ សម្រាប់​អាណ​តិ្ត​ទី​៧​នេះ រាជរដ្ឋាភិបាល បាន​និង​កំពុង​ដាក់​នូវ​គោលការណ៍​គុណា​ធិបតេយ្យ ក្នុង​ការជ្រើសរើស​មន្ត្រី​រាជការ ជាមួយ​នោះ ក្រសួង​ព័ត៌មាន ផ្ដោតទៅលើ​សមត្ថភាព ស្នាដៃ និង​គ្មាន​ការចំណាយ​ប្រាក់ ដើម្បី​ទទួល​ក្រប​ខណ្ឌ​ឡើយ ហើយ​កិច្ចការ​ជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​នេះ នឹង​មាន​ការពិនិត្យ​ដោយ​ផ្ទាល់​ពី​លោក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ជា ចន្ទ​បរិបូរណ៌ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​រហូតដល់ ១១​ឆ្នាំ នៅក្នុង​មូលដ្ឋាន​ខេត្តសៀមរាប ព្រមទាំង​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ទោះបី​ជួប​ការលំបាក ខ្វះខាត ដែល​នេះ​បង្ហាញ​ពី​ឆន្ទៈ ក្ដី​ស្រឡាញ់ និង​ឧបនិស្ស័យ​ក្នុង​វិស័យ​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.