ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ រ៉ូ​តារី​ក្លឹម រ៉ក់​ខាម​តុ​ន ហ្វីត​ស្ស​អាយ តាមរយៈ​អង្គការ​ចក្ខុវិស័យ​កម្ពុជា នៅ​ស្រុក​ពួក ខេត្តសៀមរាប

​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​១​ខ្នង ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ រ៉ូ​តារី​ក្លឹម រ៉ក់​ខាម​តុ​ន ហ្វីត​ស្ស​អាយ តាមរយៈ​អង្គការ​ចក្ខុវិស័យ​កម្ពុជា នៅ​ស្រុក​ពួក ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សៀមរាប ៖ នៅ​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​នៅ​ភូមិ​ថ្មគោល អគារសិក្សា ១​ខ្នង មាន​ពីរ​បន្ទប់ សាងសង់​អំពី​ថ្ម ប្រក​សង្ក័សី ស្ថិតនៅ​ភូមិ​ថ្មគោល ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ រ៉ូ​តារី​ក្លឹម រ៉ក់​ខាម​តុ​ន ហ្វីត​ស្ស​អាយ តាមរយៈ​អង្គការ​ចក្ខុវិស័យ​កម្ពុជា ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។​

​បន្ទាប់​ពី​ចំណាប់អារម្មណ៍​របស់​លោក ស្ទីវ រី​ឆាត តំណាង​អង្គការ រ៉ូ​តារី​ក្លឹម រ៉ក់​ខាម​តុ​ន ហ្វីត​ស្ស​អាយ រួចមក លោក ស៊ត់ ចិន្ថា ប្រធាន​ប្រតិបត្តិ​អង្គការ​ចក្ខុវិស័យ​កម្ពុជា បាន​លើកឡើង​ថា អង្គការ​បាន​កំពុង​រួមចំណែក​យ៉ាង​សកម្ម លើក​វិស័យ អប់រំ និង​ផ្គត់ផ្គង់​ស្បៀង​អាហារ ព្រមទាំង​ការកសាង​អគារសិក្សា នៅតាម​មូលដ្ឋាន​ជនបទ តាម​បណ្តា​ស្រុក​គោលដៅ ក្នុង​ខេត្ត​សៀមរាប ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ផង​ដែរ​។​

​លោក​បន្តថា ដោយ​មាន​មើលឃើញ​នូវ​ភាពខ្វះខាត ជួប​ការលំបាក​របស់​សិស្សានុសិស្ស នៅក្នុង​សាលា​បឋមសិក្សា បិង​ការ៉ា ថ្មគោល ដែល​ជា​សាលាឧ​បស​ម្ព័​ន​សាលា​ធិបតី ហើយ​ពុំ​មាន​លទ្ធភាព​ទៅ​សិក្សា នៅ​សាលា​ឆ្ងាយៗ និង​ដោយ​អគារសិក្សា​នៅក្នុង​ភូមិ ខ្វះខាត​នូវ​បន្ទប់​សិស្ស​រៀនសូត្រ ដូច្នេះហើយ ទើប​អង្គការ​សាងសង់​អាគារ​សិក្សា​ថ្មី​នេះ​ឡើង ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​។​

​លោក​សង្ឃឹមថា អគារសិក្សា​នេះ​នឹង​ផ្តល់​ដល់​សិស្សានុសិស្ស​ប្រកបដោយ​បរិស្ថាន សុវត្ថិភាព និង​ផាសុខភាព​ទៀតផង​។ ដូច្នេះ​សូម​សិស្សានុសិស្ស និង​បងប្អូន​ជា​អាណាព្យាបាល​ទាំងអស់ ចូលរួម​ជួយ​ថែរក្សា​អគារសិក្សា​ថ្មី​នេះ និង​ប្រើប្រាស់​ឲ្យបាន​គង់វង្ស​បាន​យូអង្វែងផ​ង​ដែរ​។​

​លោក ស៊ិន ចាន់ថុល អភិបាល​ស្រុក​ពួក បាន​លើកឡើង​ថា ដើម្បី​ធានា​គុណភាព​នៃ​ការអប់រំ​កម្រិត ម​តេ្ត​យ្យ បឋមសិក្សា និង​អនុវិទ្យាល័យ ប្រមុខ​រាជរដ្ឋាភិបាល បាន​បង្កើឲ្យ​មាន​ថ្នាក់​មត្តេយ្យ និង​បឋមសិក្សា នៅ​តាម​ភូមិ អនុវិទ្យាល័យ​តាម​ឃុំ ដែល​មាន​សារៈសំខាន់​សម្រាប់​សិស្សានុសិស្ស​ទាំងអស់​នៅ​កម្ពុជា ដើម្បី​កសាង​មាគ៌ា​អប់រំ​ឆ្ពោះទៅ​ដល់​កម្រិត​មធ្យមសិក្សា​បឋមភូមិ​។ លោក​បន្តថា គោលនយោបាយ និង​យុទ្ធសាស្ត្រ បញ្ច​កោណ ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានចាត់ទុក​វិស័យ​អប់រំ​ជា​អទិភាព ក្នុង​ការពង្រឹង​ពង្រីក​វិស័យ​អប់រំ​ទាំង​បរិមាណ និង​គុណភាព នៅ​គ្រប់​គ្រឹះស្ថាន​សិក្សា​ទូទាំងប្រទេស​។ សារៈសំខាន់​នៃ​ការកែលម្អរ បរិស្ថាន​អប់រំ គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​។

​លោក ស៊ិន ចាន់ថុល បាន​បន្តទៀតថា វិស័យ​អប់រំ​ទាំង​ស្ថាប័ន​រដ្ឋ និង​ផ្នែក​ឯកជន ពិតជា​មាន​តួនាទី​សំខាន់ ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​ជាតិ ដោយ​ផ្ទេរ​ចំណេះដឹង​ដល់​កុមារ យុវជន និង​មនុស្សពេញវ័យ ឲ្យទទួល​បាន​ការសិក្សា និង​ការអប់រំ​ពេញ​មួយជីវិត ហើយ​ការអប់រំ​ត្រូវ​ផ្តោត​លើ​ការកសាង​ជំនាញ និង​ការផ្តល់​ឱកាស​ដល់​សិស្ស​គ្រប់រូប ក្នុង​ការទទួលបាន​នូវ​ចំណេះដឹង​មូលដ្ឋាន ដើម្បី​ឈាន​ទៅ​សិក្សា​លើ​ចំណេះ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ឯកទេស​ផ្សេងៗ ដើម្បី​ជា​ឈ្នាន់​សម្រេច​បាន​ការអភិវឌ្ឍ ដែល​ផ្តល់​អត្ថប្រយោជន៍​ពេញលេញ​ដល់​គ្រប់​ស្រទាប់​យុវជន ក្នុង​ការកសាង​អនាគត​របស់​ខ្លួន​ប្រកបដោយ​គុណភាព​។​

​លោក ស៊ិន ចាន់ថុល បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការ​បន្ត​កសាង និង​អភិវឌ្ឍន៍​ធនធានមនុស្ស លើ​គ្រប់​ផ្នែក​ប្រកបដោយ​គុណភាព និង​មាន​គុណធម៌​ល្អ ដែល​ឆ្លើយតប​ទៅនឹង​សំណូមពរ នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​។ មួយវិញទៀត គោលការណ៍​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា គឺ​ទាមទារ​នូវ​លទ្ធភាព​ទទួលបាន​សេវា​អប់រំ​ប្រកបដោយ​សមធម៌ ដែល​ផ្តល់​ឱកាស​សើ្មៗ​គ្នា ដល់​កុមារ និង​យុវជន​កម្ពុជា​ទាំងអស់ ទទួលបាន​ការអប់រំ​មូលដ្ឋាន​ក្នុង​ប្រព័ន្ធ និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.