ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ និង​កំពត ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ទូក ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អុំទូក «​ង​» ថ្នាក់​ខេត្ត លើក​ទី​៤ ក្នុង​ខេត្ត​ពោធិ៍សាត់

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ និង​កំពត ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ទូក ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អុំទូក «​ង​» ថ្នាក់​ខេត្ត លើក​ទី​៤ ក្នុង​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់​៖ នា​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី អាំង សុជាតា ខូយ​រីដា និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​លោកស្រី ហ៊ុន ចាន់​ធី ម៉ៅ​ធនិន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ក្រុម​កីឡាករ​ទូក ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​អុំទូក «​ង​» ថ្នាក់​ខេត្ត លើក​ទី​៤ ក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​ស្អែក​នេះ នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់​។​

​បន្ទាប់​ពី​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​នូវ​ការស្វាគមន៍ ចំពោះ​ប្រតិភូ​ខេត្ត​កំពត និង​ក្រុមកីឡា​ករទាំង​៣៣​ទូក​នោះ​រួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ថ្លែងថា ក្នុង​រយៈពេល​ចុងក្រោយ បន្ទាប់​ពី​ភាពស្ងប់ស្ងាត់​ដោយ​ជំងឺ​កូវី​ដ​១៩ គួបផ្សំ​ទៅនឹង​សង្គមជាតិ ទទួលបាន​នូវ​សុខសន្តិភាព ស្ថេរភាព​នោះ រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឡើងវិញ ព្រមទាំង​មាន​កម្មវិធី​បុណ្យ​ប្រពៃណី​ជាតិ និង​បុណ្យ​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស រួម​ទាំង​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​តែងតែបាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ​។​

​ឯកឧត្តម​បាន​លើកឡើង​ថា ការបង្កើត​ឲ្យមាន​កម្ម​វិធី​អុំទូក ក្នុង​គោលបំណង​ចូលរួម​ថែរក្សា​អភិរក្ស​វប្បធម៌​ប្រពៃណី​ខ្មែរ ដែល​បាន​បន្សល់​ទុក​ដល់​កូនៗ​ជំនាន់​ក្រោយ កុំឲ្យ​បាត់បង់ និង​សូម​គោរព​ដឹងគុណ ដល់​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​រក្សា និង​ការពារ​បាន​នូវ​បូរណភាព​ទឹកដី នៃ​កម្ពុជា បង្ក​បរិយាកាស​ជូន​ដល់​ប្រជាពលរដ្ឋ​កំសាន្ត​សប្បាយរីករាយ ក្រោម​ម្លប់​សន្តិភាព​។ នៅក្នុង​ព្រឹត្តិការណ៍​អុំទូក «​ង​» លើក​ទី​៤ នៅលើ​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ គឺជា​ខេត្ត​មួយ ដែល​រូបលោក​ជា​អតីត​អភិបាលខេត្ត​ពោធិ៍សាត់ អស់​រយៈពេល​ជិត​៨​ឆ្នាំ ហេតុ​នេះ​សូម​ផ្ញើ​នូវ​ក្តី​នឹករលឹក ជូន​ដល់​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ដោយ​ក្តី​គោរព​ពី​លោក និង​ក្រុមគ្រួសារ​។​

​ឯកឧត្តម​បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ គឺជា​ថ្ងៃ​កំណត់​នៃ​ការ​ប្រណាំងទូក «​ង​» ចំណុះ​២២​នាក់ នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ ដែល​មាន​ចំនូ​ន​៣៣​ទូក មកពី​ខេត្ត​កំពត ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់​។​

​ដើម្បីឲ្យ​ដំណើ​ការប្រកួត​ប្រព្រឹត្តិទៅមា​ន​ភាពរលូន និង​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​កំសាន្ត​កាន់តែ​សប្បាយរីករាយ​នោះ ក្នុង​នាម​រដ្ឋបាល​ខេត្ត​ទាំង​២ សូមឲ្យ​កីឡាករ​ទាំងអស់ គោរព​នូវ​បទបញ្ជាផ្ទៃក្នុង ដែល​ចេញ​ដោយ​គណៈកម្មការ​ខេត្ត រៀបចំ​ប្រណាំងទូក ត្រូវ​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព មិត្តភាព​ជាមួយ​ដៃគូ មិន​ត្រូវ​បន្តុះ បង្អាប់ ដៀមដាម ឌឺដង​ដាក់គ្នា ឈ្លោះទាស់ទែង ប្រើ​អំពើហឹង្សា ដែល​នាំឲ្យ​បាត់បង់​សេចក្តីថ្លៃថ្នូ​របស់​កីឡា​ក​រឡើយ​។​

​កត្តា​ដែល​កីឡាករ គប្បី​យកចិត្តទុកដាក់​បំផុត​នោះ គឺ​ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច មាន​កាយសម្បទា​ន​គ្រប់គ្រាន់ ម្ចាស់ការ​អំពី​សន្តិសុខ​សុវត្ថិភាព សុខភាព​ផ្ទាល់ខ្លួន រក្សា​អនាម័យ និង​បរិស្ថាន កន្លែង​ស្នាក់នៅ រក្សា​សេចក្តីថ្លៃថ្នូរ មាន​អាកប្បកិរិយា និង​សុភាពរាបសារ​។​

​ជាមួយគ្នា​នោះ គឺ​ហាម​ដាច់ខាត​ការប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ ក្នុងពេល​ប្រកួត និង​គោរព​ពេលវេលា​ឲ្យបាន​ត្រឹមត្រូវ​។ ឯកឧត្តម​សូម​ផ្តាំផ្ញើ​ដល់​គណៈកម្មការ អនុគណៈកម្មការ ប្រតិភូ​ដឹកនាំ​ដឹកនាំ​កីឡាករ និង​ក្មួយៗ​កីឡាករ​អុំទូក​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន ឈ្នះ​ឬ​ចាញ់​សូម​ទទួលយក​ដោយ​ក្តី​រីករាយ ព្រោះ​ការប្រកួត​តែង​មាន​ឈ្នះ មាន​ចាញ់​ជា​រឿង​ធម្មតា អ្វី​ដែល​សំខាន់​នោះ គឺ​បង្ក​បរិយាកាស​សប្បាយរីករាយ ជូន​ដល់​ប្រជាពលរដ្ឋ​យើង មក​ពី​គ្រប់ទិសទី​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា និង​ឯកឧត្តម ម៉ៅ ធនិន បាន​ជួយ​ឧបត្ថម្ភ​ដល់​កីឡា​ករទាំង​៣៣​ទូក ដោយ​ក្នុង​មួយ​ទូកៗ ទទួលបាន​អង្ករ​១​តោន មី​៣​កេស​ធំ ទឹក​ផ្លែឈើ​៥​កេស ស្រា​បៀរ​៥​កេស ទឹកក្រូច​៥​កេស ត្រីខ​៣​យួរ សាប៊ូ​១​កេស និង​ថវិកា​មួយ​លាន​រៀល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.