ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​បាត់ដំបង និង​ប្រកាស​ទទួលស្គាល់​លោក សុខ លូ ជា​ប្រធាន​កត្តិ​យស

អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​បាត់ដំបង និង​ប្រកាស​ទទួលស្គាល់​លោក សុខ លូ ជា​ប្រធាន​កត្តិ​យស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ទទួល​បន្ទុក​៣​ខេត្ត (​បាត់ដំបង ព្រៃវែង និង​បន្ទាយមានជ័យ​) តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវ​ន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤ របស់​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​បាត់ដំបង និង​ប្រកាស​ទទួលស្គាល់​លោក សុខ លូ ជា​ប្រធាន​កត្តិ​យស​សហភាព​សហព័ន្ធ​យុវ​ជនកម្ពុជា​ខេត្ត​បាត់ដំបង​។​

ក្នុង​ឱកាស​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ផ្តល់​កិត្តិយស​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​ខេត្ត ក្រុង /​ស្រុក​។​
​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់ ស​.​ស​.​យ​.​ក​. ខេត្ត​បាត់ដំបង រយៈពេល ១​ថ្ងៃ​ពេញ និង​បាន​ឆ្លងកាត់​ការពិភាក្សា​យ៉ាង​ផុសផុល​រហូត​ទទួល​បាន​ការឯកភាព​គ្នា​និង​លទ្ធផល​ជា​ផ្លែផ្កា​។ លទ្ធផល​ទាំងនេះ កើតឡើង​ពី​ការរួបរួម​សាមគ្គី​គ្នា ប្រកបដោយ​ការយកចិត្តទុកដាក់ របស់​អង្គ​សន្និបាត​ទាំងមូល​។​

ឯកឧត្តម​បាន​អំណរគុណ​ចំពោះ​អស់លោក​លោកស្រី សមាជិក សមាជិកា​ទាំងអស់ ជាពិសេស​ក្រុម​ការងារ​ចុះជួយ​ស្រុក ក្រុង​ទាំង​១៤ ដែល​បាន​ចំណាយ ទាំង​ថវិកា ពេលវេលា និង​ទាំង​កម្លាំងកាយ ចិត្ត ក្នុង​កិច្ច​ការងារ​សង្គម ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

ឯកឧត្តមបាន​ស្នើ​ដល់​អង្គសន្និបាត​ទាំងមូល នូវ​ចំណុច​មួយចំនួន​ដូចតទៅ​៖
*​ទី​១៖ សូម​យក​លទ្ធផល នៃ​សន្និបាត​ថ្ងៃនេះ ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​សមាជិក សមាជិកា​ស្រុក​ក្រុង វិស័យ ឱ្យបាន​ទូលំទូលាយ​។​
*​ទី​២៖ ដើម្បី​អបអរសាទរ​ខួប​៤៥​ឆ្នាំ នៃ​ថ្ងៃកំណើត ស​.​ស​.​យ​.​ក សូម​ថ្នាក់ដឹកនាំ ស​.​ស​.​យ​.​ក​. ខេត្ត ក្រុង ស្រុក វិស័យ ពិនិត្យ​លទ្ធភាព​ចូលរួម​ផលិត ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្រង​វីដេអូ រូបភាព សម្រង់​សំដី ពិ​សេ​ស្នាដៃ និង​សមិទ្ធផល​ដែល ស​.​ស​.​យ​.​ក សម្រេចបាន ដល់​សមាជិក សមាជិកា​គ្រប់​លំដាប់ថ្នាក់ ក៏ដូចជា​សាធារណជន​ទូទៅ ឲ្យបាន​យល់​យល់ច្បាស់​ពី​ប្រវត្តិ​បុព្វហេតុ ពលិកម្ម​របស់​យុវជន និង​ការលះបង់​របស់​សមាជិក​
​សមាជិកា សស​យក គ្រប់​ជំនាន់ ដែល​បាន​ចូលរួមចំណែក​ក្នុង​បុព្វហេតុ​សង្គមជាតិ និង​យុវជន​កម្ពុជា ចាប់តាំងពី​ការកកើត​រហូត​ដល់​បច្ចុប្បន្ន​។​
*​ទី​៣៖ បន្ត​ពង្រឹង​និង​ពង្រីក​រចនាសម្ព័ន្ធ និង​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្រុក ក្រុង ឱ្យបាន​សមស្រប​តាម​លក្ខន្តិកៈ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ពង្រីក​សកម្មភាព​
​ជំរុញ​ចក្ខុវិស័យ បេសកកម្ម​និង​បុព្វហេតុ របស់ ស​.​ស​.​យ​.​ក​. ឱ្យ​កាន់តែ​ទូលំទូលាយ និង​ជ្រាប​ដល់​បេះដូង​យុវជន និង​មហាជន​នៅតាម​មូលដ្ឋាន​។​
*​ទី​៤៖ ចំពោះ​ស្រុក ក្រុង ដែល​មិន​ទាន់​មាន​ស្នាក់ការ​សម្រាប់​បំពេញការងារ សូម​កៀរគរ​ថវិកា​ពី​ក្រុមការងារ​ចុះជួយ ឬ​សមាជិក សមាជិកា សប្បុរសជន អាជីវករ សម្រាប់​សាងសង់ ឬក៏​ជួល​ទីតាំង​សមរម្យ​ណាមួយ ដែល​អាច​បំពេញ​ការងា​រ​បាន​ងាយ​ឱ្យ​សមាជិក សមាជិកា​ជួបជុំ​ធ្វើ​សកម្មភាព​ផ្សេងៗ ពិសេស​ងាយស្រួល​ដល់​យុវជន​ថ្មីៗ ដែល​មាន​បំណង​ចូល​ជា​សមាជិក ស​.​ស​.​យ​.​ក​. យើង​។​
*​ទី​៥៖ បន្ត​ពង្រឹង​អង្គការ​ចាត់តាំង​តាម​ឃុំ សង្កាត់ មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា និង​គួរ​បង្កើត​ក្រុមការងារ​នៅ​ថ្នាក់​ខេត្ត សម្រាប់​ដឹកនាំ រៀបចំ​អង្គការ​ចាត់​តែង​នៅតាម​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត គ្រឹះស្ថានសិក្សា​។ ប្រធាន​-​អនុប្រធាន​ស្រុក ក្រុង គួរ​ជ្រើសរើស​អ្នក​ដែល​មាន​សក្ដានុពល​តាម​បណ្តា​ឃុំ សង្កាត់ ដើម្បី​រៀបចំ​សមាជិក សមាជិកា​បន្ត​។​
*​ទី​៦៖ បំផុស​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការដាំដុះ​បន្លែ ដំណាំ​ហូប​ផ្លែ និង​ផលិតផល​កសិកម្ម​នានា ដើម្បី​បំពេញ​តម្រូវការ​ប្រចាំថ្ងៃ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​
​ដែល​បាន​ដាក់ចេញ «​បង្កើន​ការដាំដុះ​ផលិតផល​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ពី​បរទេស​» ពិសេស​ចៀសវាង​ទុក​ដី​ទំនេរ​ចោល​។​
*​ទី​៧៖ បន្ត​ផ្សព្វផ្សាយ​អំពី​លក្ខន្តិកៈ ចក្ខុវិស័យ​និង​បេសកកម្ម​របស់ ស​.​ស​.​យ​.​ក​. ដល់​សមាជិក​ថ្មីៗ និង​បន្ត​ចុះ​ធ្វើ​សកម្មភាព​នានា ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​របស់​យុវជន និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​
*​ទី​៨៖ សូម​បង្កើន​ការយកចិត្តទុកដាក់ និង​ដាក់បញ្ចូល​ក្នុង​ផែនការ​ឆ្នាំ​២០២៤ ដូចជា​៖ កីឡា ការអប់រំ​ស្តីពី​ច្បាប់​ចរាចរណ៍ គ្រឿងញៀន គ្រឿង​ស្រវឹង អនាម័យ បរិស្ថាន​។​ល​។​
*​ទី​៩៖ កំណត់​ឱ្យមាន​ការប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ ត្រីមាស ឆមាស ដើម្បី​ជា​ត្រីវិស័យ​ក្នុង​ការបំពេញ​ការងារ​។​
*​ទី​១០៖ រក្សា​ចាស់​បង្កើន​ថ្មី​! សូម​បន្ត​កៀរគរ និង​បញ្ចូល​សមាជិក​ថ្មី ឱ្យបាន​យ៉ាងតិច ៣ ទៅ​៥​នាក់ ក្នុង ១​ខែ នៅតាម​ស្រុក ក្រុង​នីមួយៗ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.