ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម នេត្រ ភ​ក្ត្រា ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ចូលរួម​អនុវត្តន៍​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ឲ្យបាន​ត្រឹមត្រូវ ចៀស​ផុត​បញ្ហា​កើតមានឡើង​នៅក្នុង​ការអនុវត្តន៍ តូ​នាទី​ភារកិច្ច​ប្រចាំ​ថ្ងៃ​របស់​ខ្លួន

​ឯកឧត្តម នេត្រ ភ​ក្ត្រា ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ចូលរួម​អនុវត្តន៍​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ឲ្យបាន​ត្រឹមត្រូវ ចៀស​ផុត​បញ្ហា​កើតមានឡើង​នៅក្នុង​ការអនុវត្តន៍ តូ​នាទី​ភារកិច្ច​ប្រចាំ​ថ្ងៃ​របស់​ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ចូលរួម​អនុវត្តន៍​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀស​ផុត​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​ជា យថាហេតុ នៅក្នុង​ការអនុវត្តន៍ តូ​នាទី​ភារកិច្ច​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ជា​អ្នកសារព័ត៌មាន​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ក្រសួង​ព័ត៌មាន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​សេរីភាព​សារព័ត៌មាន និង​ការ​គាំពារ ការពារ​សិទ្ធិ​ដល់​អ្នកសារព័ត៌មាន តាមរយៈ​ការផ្តល់​នូវ​ការគាំទ្រ​ផ្នែក​ផ្លូវច្បាប់ ក្នុងករណី​មាន​បញ្ហា​ប្រឈម នៅពេល​បំពេញ​កិច្ច​ការងារ​តាម​វិជ្ជាជីវៈ​ត្រឹមត្រូវ ឬ​កំហុស​ក្នុង​ការប្រព្រឹត្ត​វិជ្ជាជីវៈ គឺ​ត្រូវ​ទទួល​បាន​ការ ការពារ​ស្រប​តាម​ផ្លូវច្បាប់​។ ក្រសួង​ព័ត៌មាន ក៏​នឹង​ធ្វើ​ការពង្រឹង​លើ​កិច្ច​ការងារ បណ្តុះបណ្តាល​សមត្ថភាព​ដល់​អ្នកសារព័ត៌មាន ដើម្បី​រួម​គ្នា​ពង្រឹង​គុណភាព​សារព័ត៌មាន​នៅ​កម្ពុជា​។​

ការជំរុញ​នេះ ក្នុងឱកាស​ចុះ​បំពេញ​បេសកកម្ម​ការងា​រ​នៅ​ខេត្ត​កំពង់ធំ និង​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា ហើយ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការងារ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

បន្ទាប់​ស្តាប់​នូវ​របាយការណ៍​ស្តីពី​វឌ្ឍនភាព​ការងារ និង​ទិសដៅ​អនុវត្តន៍​បន្ត លើកឡើង​ដោយ​លោកស្រី ង៉ែត ណា​រី​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ រួចមក ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​សម្រេច​អនុវត្តន៍​បាន​ក្នុង​រយៈពេល​កន្លងមក និង​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​ប្រឹងប្រែង​រួម​សហការ​គ្នា ដើម្បី​ធ្វើឲ្យ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ក្នុង​ខេត្ត​កាន់តែ​មាន​ភាព​រីក ចំរើន​បន្ថែមទៀត ស្រប​តាម​ចក្ខុចិស័យ​ដែល​ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ក្នុង​អាណត្តិ​ទី​៧ នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​ការដាក់ចេញ​ទិសដៅ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ ដើម្បី​ឲ្យ​ដើរ​តូនាទី​សំខាន់​ជា​សេនាធិការ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​ខេត្ត លើ​កិច្ច​ការងារ​ព័ត៌មាន នេះ​ជា​ផែនការ​ការងារ​ដែល​ត្រូវបាន​ដាក់ចេញ​ក្នុងឱកាស ឯកឧត្តម​នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង ការងារ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ​ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ជម្រុញ​ដល់​មន្ទីរ​ព័ត៌មាន ត្រូវ​គ្រប់គ្រង​ប្រពន្ធ័​ផ្សព្វផ្សាយ​ក្នុង​ខេត្ត​ឲ្យបាន​ជាប់​ល្អ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។ ជាមួយ​នេះ​ត្រូវ​បន្ត​ពង្រឹង​សាមគ្គីភាព​បំពេញ​កិច្ច​ការងារ​ក្នុង​ក្រប​ខណ្ឌ​មន្ទីរ​ព័ត៌មាន ដោយ​ផ្តោត​សំខាន់​លើ​ការងារ​បណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​បន្ត​ដល់​មន្ត្រី ដើម្បី​ត្រៀម​រៀបចំ​អ្នក​បន្តវេន​ជំនួស​មន្ត្រី​ដែល​ចូលនិវត្តន៍​។ ទន្ទឹម​នេះ​ធ្វើ​យ៉ាងណា​ធានាឲ្យបាន​នូវ​លំហូរ​ព័ត៌មាន ពី​ថ្នាក់​ជាតិ មក​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ប្រពន្ធ័​ផ្សព្វផ្សាយ​ដែល​មាន​នៅក្នុង​ខេត្ត​កំពង់ធំ​។​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​ណែនាំ​ដល់​អ្នក​សារព័ត័មាន ត្រូវ​ពង្រឹង​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ និង​ពង្រឹង​សមត្ថភាព​ខ្លួនឯង​បន្ថែម​ទៀត ព្រោះ​ថា​ខ្លឹមសារ​ព័ត៌មាន គឺជា​ចំណុច​សំខាន់​នាពេល​បច្ចុប្បន្ន​នេះ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​សំដែង​នូវ​ការ​អរគុណ​ដល់​អ្នកសារព័ត៌មាន ដែល​បាន​បំពេញ​តូ​នាទី​យ៉ាងសំខាន់​ជា​ប្រពន្ធ័​ផ្សព្វផ្សាយ ដែល​នាំយក​នូវ​ព័ត៌មាន​ពិត និង​ការពិត ជូន​ដល់​សង្គម តាមរយៈ​ការផ្សាយ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គួសបញ្ជាក់​ពី ការងារ​សន្តិសុខ​ព័ត៌មាន ដែល​សំដៅ​ទៅលើ​ការធានា​ឲ្យបាន​នូវ​ការទទួល​ព័ត៌មា​ន​របស់​សាធារណជន ខ្លឹមសារ​ដែល​មាន​គុណ​ភាព មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​។ ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់​ចូលរួម​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត មាន​ប្រភព​ច្បាស់លាស់ មិន​លំអៀង ចៀសវាង​ការ​យក​នូវ​មុខរបរ​វិជ្ជាជីវៈ​សារព័ត៌មាន ទៅ​ធ្វើ​អាជីវកម្ម ឬ​ទៅ​ទាញយក​ផល ចំណេញ​ដែល​ខុសច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.