ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អគារ​រដ្ឋបាល អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រូវបាន​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ​និង​ត្រៀម​សម្ពោធ​!

អគារ​រដ្ឋបាល អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រូវបាន​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ​និង​ត្រៀម​សម្ពោធ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អភិវឌ្ឍន៍​ជា​លំដាប់ ចាប់តាំងពី​ទីបញ្ជាការ រហូត​ទៅ​ដល់ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​ទាន់សម័យ តាម​គំរូ​ឯកភាព​គ្នា​ប្រកបដោយ​ភាព​ប្រណិត គុណភាព​ខ្ពស់​តាម​ស្តង់ដា​បច្ចេកទេស និង​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជាក់ស្តែង នៅ​ព្រឹក ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ​ដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិកា​រង និង​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បាន​ឆ្លៀតពេល​ចុះទៅពិនិត្យ​អគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី ដើម្បី​ត្រៀម​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​អាគារ​ដែល​សាងសង់​នេះ គឺ​ស្រប​តាម​ទស្សន​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជានិច្ចកាល​លោកនាយ​ឧត្តមសេនីយ៍ តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ពន្ធ សាងសង់​អាគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.