ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​កីឡាករ ដាវ លឺ​ដុ​ឌ (Dave Leduc) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​កីឡាករ ដាវ លឺ​ដុ​ឌ (Dave Leduc) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​កីឡាករ ដាវ លឺ​ដុ​ឌ (Dave Leduc) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុង​ជំនួប​នេះ សម្តេច​ធិបតី បាន​ស្វាគមន៍​វត្តមាន​របស់​កីឡាករ ដាវ លឺ​ដុ​ឌ និង​ភរិយា ព្រមទាំង​កីឡាករ ព្រំ សំណាង ក៏ដូចជា​ក្រុម​ការងារ​ទាំងអស់ និង​បាន​រំឭក​អំពី​សារ​ឆ្លើយឆ្លង​របស់​កីឡាករ ដាវ លឺ​ដុ​ឌ ពាក់ព័ន្ធ​នឹង​បំណង​ក្នុង​ការ​ចូល​ជួប​ជាមួយ​សម្តេច ហើយ​ដែល​ពេលនេះ គឺ​បាន​សម្រេច​ដូច​បំណងប្រាថ្នា​ហើយ ។

​សម្តេច​ធិបតី ក៏​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​កីឡាករ ដាវ លឺ​ដុ​ឌ ដែល​បាន​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិ​ក្បាច់គុណ​បុរាណ​ខ្មែរ និង​បាន​លើកឡើង​បន្ថែមថា ពិតមែន​តែ​ប្រទេស​នី​មួយៗ​មាន​វប្បធម៌​ប្រពៃណី​ផ្សេងៗ​គ្នា ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រកួត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​លើក​នេះ គឺជា​ការបង្ហាញ​នូវ​ការគោរព​គ្នា​ទៅវិញទៅមក និង​ជា​ការចូលរួមចំណែក​ក្នុងការ​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា​-​ភូមា លើ​ផ្នែក​ក្បាច់គុណ​ប្រពៃណី​របស់​ប្រទេស​ទាំង​ពីរ ហើយ​មួយវិញទៀត ក៏​ជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​គុន​ខ្មែរ​នៅក្នុង​មជ្ឈដ្ឋាន​ជាតិ និង​ការផ្សព្វផ្សាយ​អំពី​គុន​ខ្មែរ​ឱ្យ​ពិភពលោក​បាន​ស្គាល់ ។

​ទន្ទឹមនឹងនេះ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​ជំរុញ និង​លើកកម្ពស់​វិស័យ​កីឡា ជាពិសេស សម្តេច​តេជោ លោក​តែង​បាន​យកចិត្តទុកដាក់​លើ​ការអភិរក្ស​ក្បាច់គុន​ខ្មែរ​ជា​យូរ​មក​ហើយ ។ ចំពោះ សម្តេច​ធិបតី ផ្ទាល់ លោក​ក៏​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​ឱ្យ​មាន​ការ​សំយោគ​ក្បាច់គុន​ល្បុក្កតោ​, គុន​ខ្មែរ និង​យុទ្ធ​ក្រ​មខ​ម ឱ្យក្លាយ​ទៅ​ជា​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ឱ្យ​កងទ័ព​រក្សាបាន​នូវ​វិន័យ​, សុខភាព និង​សិល្បៈ​ការពារ​ខ្លួន ក៏ដូចជា​ការចូលរួម​ចំណែក​អភិរក្ស​វប្បធម៌​ប្រពៃណីជាតិ ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​សម្រាប់​អ្នកជំនាន់ក្រោយ ។​

​ជា​ការឆ្លើយតប កីឡាករ ដាវ លឺ​ដុ​ឌ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ផ្តល់​កិត្តិយស​ឱ្យ​មាន​ជំនួប​សម្តែង​ការគួរសម នា​ឱកាស​នេះ និង​បាន​បង្ហាញ​នូវ​ការភ្ញាក់ផ្អើល​ប្រកប​ដោយ​មោទកភាព ចំពោះ​ការ​រាក់ទាក់​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោក ពី​សំណាក់​ប្រជាជន​កម្ពុជា ហើយ​លោក​បាន​ចាត់ទុកថា ប្រទេស​កម្ពុជា គឺជា​ផ្ទះ​ទី​ពីរ​របស់​លោក ។ បន្ថែម​លើ​នេះ កីឡាករ ដាវ លឺ​ដុ​ឌ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការសម្រេចចិត្ត​មក​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​លើក​នេះ គឺ​មិន​មាន​បំណង​អ្វី​ផ្សេង​ឡើយ ក្រៅតែពី​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព ហើយ​ដែល​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ប្រជាជន​កម្ពុជា និង​ប្រជាជន​ភូមា រួម​ទាំង​ប្រជាជន​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​កំពុង​រង់ចាំ​ទស្សនា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.