ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាវ​រងារ របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​ទៅ​ចែកជូន​ដល់​នាយ នាយ​នាវា ពលទាហាន និង​ពល​នាវា នៅ​ខេត្ត​កំពង់ស្ពឺ សម្រាប់​ប្រើប្រាស់​ក្នុង​រដូវរងារ

​អាវ​រងារ របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំ​ទៅ​ចែកជូន​ដល់​នាយ នាយ​នាវា ពលទាហាន និង​ពល​នាវា នៅ​ខេត្ត​កំពង់ស្ពឺ សម្រាប់​ប្រើប្រាស់​ក្នុង​រដូវរងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ស្ពឺ​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក អមដំណើរ​ដោយ​នាយទាហាន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត នា​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក​អាវ​រងារ ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទៅ​ចែកជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​កំពុង​ឈរជើង នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ រួម​មាន​ទីបញ្ជាការដ្ឋាន​កាំភ្លើង​ធំ​, យោធភូមិ​ភាគ​៣ និង​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ កងទ័ពជើងទឹក ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​រដូវរ​ងារ​នេះ​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ នាយ នាយ​នាវា ពលទាហាន និង​ពល​នាវា​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​បេសកកម្ម​ការ​ពារ​ជាតិ ការពារ​ទឹកដី តាម​តួនាទី​ភារកិច្ច និង​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ លោក​ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​យោធិន ការពារ​ដែន​គោក និង​ដែនទឹក ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ពី​សុខទុក្ខ ដល់​កងទ័ព​ទាំងអស់ មិន​ថា​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណា​នោះទេ​។​

​លោក​ឧត្ដមសេនីយ៍ឯក បន្តថា នាយ នាយ​នាវា ពលទាហាន និង​ពល​នាវា​របស់​យើង បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុង​កិច្ច​ការពារ​សុខសន្តិភាព ស្ថិរភាព ជាពិសេស គឺ​ការពារ​ដែនដី ដែនទឹក កោះ ឆ្នេរ​របស់​កម្ពុជា​។ បន្ថែម​ពី​នោះ បងប្អូន​ក៏​បាន​ចូលរួម​ជាមួយ​កងកម្លាំង​ផ្សេងៗ​ទៀត ក្នុង​ការងារ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ​។​

​លោក ហ៊ុន ម៉ានិត បន្ថែមថា ការធ្វើកំណែទម្រង់ និង​ទំនើបកម្ម​យោធា​របស់​យើង ទាំង​ជើងគោក ជើង​ទឹក និង​អាកាស គឺ​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​បន្ថែម​របស់​កងទ័ព ឱ្យ​កាន់តែ​ប្រសើរ ដោះស្រាយ និង​ឆ្លើយតបបាន​ទាន់​វេលា ក្នុង​ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជា​ដើម ជាពិសេស​ចូលរួម​ចំណែក​ការពារ​សុខសន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​

​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត សូម​ឱ្យ​កងទ័ព​យើង​ទាំងអស់ ជឿជាក់​លើ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង គោលនយោបាយ​រាជរដ្ឋាភិបាល ជា​ពិសេស​កំណែទម្រង់​លើ​វិស័យ​យោធា ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​របស់​ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ដើម្បី​ផលប្រយោជន៍​ជាតិ ចូល​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​របស់​យោធា ជីវភាព​របស់​យោធិន និង​ក្រុមគ្រួសារ​យោធិន​។​

​ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​នាយ នាយ​នាវា ពលទាហាន និង​ពល​នាវា​គ្រប់​កងឯកភាព សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជានិច្ចកាល តែងតែបាន​យកចិត្តទុកដាក់ ពី​សុខទុក្ខ​របស់​បងប្អូន​កងកម្លាំងប្រដាប់អាវុធ និង​បាន​ទំនុកបម្រុង​ថែបំប៉ន ផ្គត់ផ្គង់​គ្រប់បែបយ៉ាង​ដល់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ជា​ពិសេស​រៀង​រាល់​រដូវ​កាល គឺ​រដូវ​ភ្លៀង​ផ្តល់​អាវ​ភ្លៀង និង​រដូវរងារ​ផ្តល់​អាវ​រងារ​។ ជាមួយគ្នា​នោះ យើងទាំងអស់គ្នា ក៏​បាន​ប្តេជ្ញា​ស្មោះត្រង់​ដាច់ខាត ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន គោរព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា និង​គ្រប់​អនុសាសន៍ ដើម្បី​បុព្វហេតុ​ការពារ​ខឿន​ឯករាជ្យ​ជាតិ ការពារ​បូរណភាព​ទឹកដី ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សមិទ្ធផល​នានា​របស់​សង្គមជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.