ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្ត​កំពង់ចាម ចាប់ផ្តើម​ការប្រណាំង​ទូក «​ង​» ទូក​ខ្នាត​អន្តរជាតិ តាំងពិព័រណ៍ បណ្ដែត​ប្រទីប និង​អុច​កាំ​ជ្រួច

ខេត្ត​កំពង់ចាម ចាប់ផ្តើម​ការប្រណាំង​ទូក «​ង​» ទូក​ខ្នាត​អន្តរជាតិ តាំងពិព័រណ៍ បណ្ដែត​ប្រទីប និង​អុច​កាំ​ជ្រួច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ នា​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​បើក​ជា​ផ្លូវការ ក្នុងការ​ប្រណាំងទូក «​ង​» ទូក​ខ្នាត​អន្តរជាតិ តាំងពិព័រណ៍ បណ្ដែត​ប្រទីប និង​អុច​កាំ​ជ្រួច នៅ​ក្រុង​កំពង់ចាម​។​

ឯកឧត្តម​អភិបាលខេត្ត បាន​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ និង​ក្រុម​កីឡាករ​ទាំងអស់​ថា ថ្ងៃនេះ ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ​ក្រុង​-​ស្រុក ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ចូលរួម​គាំទ្រ និង​ចលនា​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍ នៃ​ការ​ប្រណាំងទូក «​ង​» ទូក​ខ្នាត​អន្តរជាតិ បណ្ដែត​ប្រទីប អុច​កាំជ្រួច និង​ការរៀបចំ​តាំងពិព័រណ៍​សមិទ្ធិផល​នានា តាម​បណ្តាល​ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​ពិព័រណ៍​ភូមិ​មួយ ផលិតផល​មួយ ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ឆ្នាំនេះ​។ ខ្ញុំ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដោយ​បាន​ឃើញ​បងប្អូន ប្រជាពលរដ្ឋ កីឡាករ​ចំណុះ​ទូក ដែល​បាន​មក​ចូលរួម​ដោយ​ទឹកមុខ​សប្បាយរីករាយ ក្នុង​មហា​គ្រួសារ​ខ្មែរ ក្រោម​ដំបូល​សុខសន្តិភាព​។​

ឯកឧត្តម​អភិបាលខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ រួម​នឹង​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ខេត្ត ដែល​បាន​សហការ​រៀបចំ​កម្ម​វិធី​ប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែត​ប្រទីប និង​អុច​កាំ​ជ្រួច ដើម្បី​បង្ករ​លក្ខណ​:​សប្បាយរីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម និង​បណ្តា​ខេត្ត​នានា ដែល​នៅ​ជិតខាង​។​

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់​ថា យើង​អាច​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សប្បាយរីករាយ​នេះ​បាន គឺ​ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ផងដែរ​៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.