ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម សួន សុ​ម៉ា​លីន និង​លោកជំទាវ ជុន បូ​រ៉ានី ជួបសំណេះសំណាល និង​នាំ​អំណោយ​ចែកជូន​ដល់​ក្រុម​កីឡាករ​ទូក «​ង​»

ឯកឧត្តម សួន សុ​ម៉ា​លីន និង​លោកជំទាវ ជុន បូ​រ៉ានី  ជួបសំណេះសំណាល និង​នាំ​អំណោយ​ចែកជូន​ដល់​ក្រុម​កីឡាករ​ទូក «​ង​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម សួន សុ​ម៉ា​លីន និង​លោកជំទាវ ជុន បូ​រ៉ានី បាន​អញ្ជើញ​ជួប​សំណេះសំណាល​លើកទឹកចិត្ត ព្រមទាំង​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដូចជា អង្ករ ទឹក​សុទ្ធ មី ទឹកត្រី ទឹក​ស៊ី​អ៊ីវ ត្រីខ តែ​បៃតង ភេសជ្ជៈ​M150 ស្រា​បៀរ អាវ មួក និង​ថវិកា​មួយចំនួន ផ្តល់ជូន​ដល់​ក្រុម​កីឡាករ​ចំណុះ​ទូក «​ង​» មកពី​បណ្តា​ស្រុក​នានា​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត សំណូមពរ​ដល់​កីឡាករ ចំណុះ​ទូក​ទាំងអស់ សូម​យកចិត្តទុកដាក់​គោរព​តាម​បទបញ្ជាផ្ទៃក្នុង​របស់​គណៈកម្មការ​បច្ចេកទេស​ក្នុង​ការប្រគួត ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ពិធី​ប្រណាំង​ទូកង របស់​យើង​ទទួលបាន​ជោគជ័យ ភាពថ្លៃថ្នូរ និង​ថែរក្សា​បាន​នូវ​ប្រពៃណី​ដ៏​ល្អ​ផូផង់​របស់​ជាតិ​យើង​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ព្រៃវែង​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ក្រុមហ៊ុន អាជីវករ និង​សប្បុរសជន​ទាំងអស់ ដែល​បាន​សហការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ និង​ថវិកា​ដល់​រដ្ឋបាល​ខេត្ត​ព្រៃវែង ក្នុង​ការយកចិត្តទុកដាក់​លើ​ការរៀបចំ​ប្រណាំងទូក «​ង​» ខេត្ត​ព្រៃវែង​នា​ពេល​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.