ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្ត​បាត់ដំបង រៀបចំ​ការ​ប្រណាំងទូក សម្រាប់​ថ្ងៃ​ទី​១ ដោយ​មាន​កីឡាករ​ចូលរួម​ចំនួន ១,៥៩៦​នាក់

ខេត្ត​បាត់ដំបង រៀបចំ​ការ​ប្រណាំងទូក សម្រាប់​ថ្ងៃ​ទី​១ ដោយ​មាន​កីឡាករ​ចូលរួម​ចំនួន ១,៥៩៦​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​បើក​ការ​ប្រណាំងទូក​ចម្រុះ​ថ្ងៃទី​១ នៅ​ដងស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខណៈ​ការ​ប្រណាំងទូក​នេះ​នឹង​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨-២៩ ខែតុលា ឆ្នាំ​២០២៣​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី​, ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​លោកស្រី​, ឯកឧត្តម ខូ​យ រី​ដា​អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី និង​ប្រតិភូ​មកពី​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​បាត់ដំបង​, ខេត្ត​ពោធិ៍សាត់​, ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ខេត្ត​ឧត្តមានជ័យ​។​

​ការ​ប្រណាំងទូក​នេះ​គេ​ឃើញ​មាន​ការអញ្ជើញ​ចូលរួម​ទស្សនា​ពី​សំណាក់​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​យ៉ាងច្រើន​កុះករ​សប្បាយរីករាយ និង​អបអរសាទរ​មក​មើល​លេង​កម្សាន្ត​សប្បាយរីករាយ ក្រោយ​ខកខាន​រយៈពេល​២​ឆ្នាំកន្លងមក ដោយសារ​គ្រោះទឹកជំនន់ និង​ដោយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​

​ឯកឧត្តម សុខ លូ បាន​ថ្លែងថា​ខេត្ត​បាត់ដំបង បាន​រៀបចំ​បុណ្យ​អុំទូក បណ្តែត​ប្រទីប ប្រពៃណី​ថ្នាក់​ខេត្ត ក្នុង​ថ្ងៃ​បុណ្យ​ចេញ​ព្រះវស្សា​ជា​រៀងរាល់ឆ្នាំ ដោយ​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០០ មកដល់​បច្ចុប្បន្ន គឺ​មាន​រយៈពេល​ជា​២០​ឆ្នាំ​មកហើយ តែ​ដោយសារ​ខេត្ត​មាន​គ្រោះ​ទឹកជំនន់ និង​បញ្ហា​កូវី​១៩ ធ្វើ​ឱ្យ​ខកខាន​ប្រារព្ធ​ពិធី​នេះ​រយៈពេល​២​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១​កន្លងមកហើយ នៅ​ឆ្នាំ​២០២៣​នេះ គឺជា​លើក​ទី​២២​ហើយ ដែល​ខេត្ត​បាន​ដំណើរការ​ប្រារព្វ​ពិធី​នេះ​ឡើង​វិញ​។​

​ឯកឧត្តម សុខ លូ បានបញ្ជាក់​ថា ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប​នេះ ដើម្បី​ចូលរួម​ថែរក្សា​នូវ​ប្រពៃណីជាតិ ដែល​ជាប់​ទាក់ទង​ទៅ​
​នឹង​ប្រវត្តិសាស្ត្រ​សមយុទ្ធ​នៃ​កម្លាំង​សាមគ្គី​កងទ័ពជើងទឹក​។ ទូកប្រណាំង​ដែល​គណ​:​កម្ម​ការ​បាន​រៀបចំ​ប្រណាំង​មាន​ទូក​ចំនួន ៤៥​ទូក និង​កីឡាករ កីឡា​ការ​នី ចំនួន ១,៥៩៦​នាក់ ដោយ​មាន​ទូក​ចូលរួម​ប្រណាំង​ចម្រុះ​រួមមាន​៖
*​ទូក​ផ្កា​ចំណុះ ៦​ទៅ​១០​នាក់ ចំនួន ៨​ទូក​
*​ទូក​ខ្នាត​អន្តរជាតិ​បុរស នារី​ចំណុះ ២២​នាក់ ចំនួន ៨​ទូក​
*​ទូកខ្លី​ប្រពៃណីជាតិ​ចំណុះ​២៣​នាក់ ចំនួន​២៣ ទូក​មិត្តភាព ៣​ទូក​
*​ទូក (​ង​) វែង​ប្រពៃណីជាតិ​ចំណុះ ៦៨​នាក់ ចំនួន​៦​ទូក​។​

​ឯកឧត្តម សុខ លូ បាន​បន្តថា ក្នុង​ឱកាស​បុណ្យ​អុំទូក​នា​ឆ្នាំ​នេះ​ដែរ រដ្ឋបាលខេត្ត​ក៏​បាន​រៀបចំ​ការប្រណាំង​ទូក បណ្តែត​ប្រទីប មាន​ការតុបតែង​លម្អរ​ភ្លើង បង្ហោះគោម​បាញ់​កាំ​ជ្រួច ប្រគុំ​តន្ត្រី​សម័យ​និង​បាន​រៀបចំ​តាំងពិព័រណ៍​និង​ការចូលរួម​សម្តែង​សិល្បៈ​ពី​អង្ក​ការ​ហ្វា​ពន្លឺ​សិល្បៈ និង​លក់​ផលិតផល​ជាច្រើន​តូប​ផងដែរ​។ ក្នុងនោះ​នៅ​ពេល​ព្រលប់​ក៏​មាន​កម្មវិធី​បណ្តែតប្រទីប​ជាច្រើន ដោយ​សប្បាយរីករាយ និង​ដើរ​ទស្សនា​កម្មវិធី​ផ្សេងៗ​នៅពេលនា​ត្រី​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.