ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បាន​ស្រីមុំ អភិបាល​ខេត្ឭ​ត​បន្ត​នាំ​យក​សំលៀកបំពាក់​និង​គ្រឿង​បរិភោគ​ទៅ​ដាក់​ក្នុង​ផ្ទះ​បរិច្ចាគ ដើម្បី​ទុក​ជូន​ពលរដ្ឋ​ខ្វះខាត​

លោកជំទាវ បាន​ស្រីមុំ អភិបាល​ខេត្ឭ​ត​បន្ត​នាំ​យក​សំលៀកបំពាក់​និង​គ្រឿង​បរិភោគ​ទៅ​ដាក់​ក្នុង​ផ្ទះ​បរិច្ចាគ ដើម្បី​ទុក​ជូន​ពលរដ្ឋ​ខ្វះខាត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៣ បន្ត​នាំ​យក​សំលៀក​បំពាក់​និង​គ្រឿង​បរិភោគ​មួយចំនួនធំ និង​ថវិកា មក​ដាក់​ក្នុង​ផ្ទះ​បរិច្ចាគ ដើម្បី​ទុក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​និង​បន្ត អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន ទាំង​ក្នុង​ខេត្ត ក្រៅ​ខេត្ត ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស សូម​ចូលរួម​ការងារ​មនុស្ស​ធម៌ វប្បធម៌​នៃ​ការ ចែករំលែក ដោយ​អាច​យក​ជា​សម្ភារៈ​ប្រើប្រាស់ (​ថ្មី ឬ​អាច​នៅ​ប្រើ​បាន​) និង​គ្រឿងឧបភោគ​បរិភោគ យកមក​ដាក់ ក្នុងផ្ទះ​បរិច្ចាគ នេះ ដើម្បី​ជួយ​ដល់ បងប្អូន​ទុរគតជន និង​មាន​ជីវភាព​ខ្វះខាត ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ វប្បធម៌ នៃ​ការចែករំលែក បាន​ស្តែងចេញ​តាមរយៈ​នៃ​សមានចិត្ត​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន និង​សាមគ្គីភាព​ក្នុងចំណោម​ប្រជាជន​កម្ពុជា ហើយ​ទង្វើ ដ៏ ប្រពៃ​ថ្លៃថ្លា​នេះ​ទទួលបាន​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​សរ​បញ្ជាក់​ឱ្យឃើញ​ពី​តម្លៃ មិន អាច​កាត់ថ្លៃ​បាន និង​ការមិន​រើសអើង​ចំពោះ​ពលរដ្ឋ​ណា​ម្នាក់ ឬ​ជាតិ​សាសន៌ណា​មួយ ដែល​ជួប​ការ លំបាក ដូច្នេះ​កាយវិការ ដ៏​ប្រពៃ​នេះ បាន​ឆ្លាក់​ជាប់​ក្នុង​ក្រអៅបេះដូង នៃ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសា​ន៍​បន្តថា​៖ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន កាកបាទក្រហមកម្ពុជា តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង ឧបទ្ទេហេតុ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស​គ្រប់ពេលវេលា ដោយ​មិន​មាន​ការរើសអើង វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នា ការ​នយោបាយ​អ្វី​ឡើយ ជា​ពិសេស​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​ចំ​ពោះ ជីវភាព​រស់នៅ ប្រជាពលរដ្ឋ ដោយ​មិន​បណ្តោយ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ អត់បាយ ដោយ​មិន​បានដឹង និង​មិន​បាន​ជួយ​ដោះ ស្រាយ​នោះ ឡើយ ។​

​សូមបញ្ជាក់​ថា​៖ «​ផ្ទះ​បរិច្ចាគ​» ដែល​មាន​ទីតាំង​នៅមុខ​សាលាខេត្ត​និង​គ្រោង​ដាក់​បន្ថែមទៀត​នៅ​គ្រប់​សង្កាត់​  ជា​គំនិត​ផ្តួចផ្តើម​បង្កើត​ឡើង ដោយ​លោក ជំទាវ បាន ស្រីមុំ អភិបាល ខេត្ត​ប៉ៃលិន ក្នុង​គោលបំណង​ទទួល និង​ផ្តល់​សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់​ទុរគតជន និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.