ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្ត និង​ក្រុមហ៊ុន មិត្ត​ហ្វូន សាខា​ខេត្ត​សៀមរាប​

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្ត និង​ក្រុមហ៊ុន មិត្ត​ហ្វូន សាខា​ខេត្ត​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​) ៖ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត បានអនុញ្ញាត​ឱ្យ លោក ង្វៀន ស៊ាន់​ថាំង នាយក​ក្រុមហ៊ុន​មិត្ត​ហ្វូន​សាខា​សៀមរាប និង​ក្រុមការងារ បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​។​

​ក្នុង​ជំនួប​នេះ លោក ង្វៀន ស៊ាន់​ថាំង នាយក​ក្រុមហ៊ុន​មិត្ត​ហ្វូន​សាខា​សៀមរាប បាន​ថ្លែងអំណរគុណ​ជាទី​បំផុត​ចំពោះ ឯកឧត្តម អភិបាលខេត្ត ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​ជួយ​សម្របសម្រួល​រាល់​កិច្ចការ ដែល​ក្រុមហ៊ុន​ស្នើសុំ ហើយ​ក្រុមហ៊ុន​តែងតែ​ត្រៀម​កិច្ចសហការ​គ្រប់​ពេល​ដែល​មាន​ការស្នើ​សុំ​ពី​រដ្ឋបាល​ខេត្ត​លើ​កិច្ចការ​ជា​អាទិ៍ភាព​នានា​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ទៅកាន់​លោក ប្រធាន​ក្រុមហ៊ុន ដែល​តែងតែ​ផ្តល់​កិច្ច​សហការ​យ៉ាង​ល្អ​ជាមួយ​រដ្ឋបាល​ខេត្ត ពិសេស​ពេល​មាន​តម្រូវការ​ក្នុង​ពិធីបុណ្យ និង​កិច្ចប្រជុំ​ធំៗ ដែល​ត្រូវការ​សេវា​ទាំង​ការហៅ​ចេញ និង សេវា​អុិន​ធ័​រណែត នៅ​តំបន់​ក្រៅ​ក្រុង និង​តំបន់​មួយចំនួន​តាម​បណ្តា​ស្រុក រឺ​តំបន់​ទេសចរណ៍​ថ្មីៗ​របស់​ខេត្ត​សៀមរាប​។​

​ឯកឧត្តម ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ក្នុង​ការពង្រីក​សេវា​នៅ​តំបន់​ដាច់ស្រយាល​តាម​បណ្តា​ស្រុក​មួយចំនួន សូម​ឱ្យ​ក្រុមហ៊ុន​ដាក់​លិខិត​មក​ខេត្ត ដើម្បី​រដ្ឋបាលខេត្ត​សម្របសម្រួល​ជាមួយ​អ្នកពាក់ព័ន្ធ ដើម្បី​រៀបចំ​បំពេញ​នូវ​សេចក្តី​ការ​របស់​ប្រជាពលរដ្ឋ​របស់​យើង ដោយសារ​តែ​សេវា​ទូរស័ព្ទ និង Internet ប្រាកដ​ណាស់​រួមចំណែក​ដល់​ការអភិវឌ្ឍ​ចំណេះដឹង សេដ្ឋកិច្ច សង្គមកិច្ច​របស់​បង​ប្អូន​ប្រជា​ជលរ​ដ្ឋ​។ ដោយឡែក ចំពោះ​ការសុំ​ពង្រីក​សេវា​ទូរស័ព្ទ ឱ្យបាន​គ្រប់​ទី​កន្លែង​នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ខេត្ត​នឹង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​អប្សរា​ដេ​ី​ម្បី​រ​ដំណោះស្រាយ​ទាំងនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.