ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ណែនាំ​កីឡាករ​ប្រណាំង​ទូក ចូលរួម​ថែរក្សា​សុខភាព​ដើម្បី​ទទួលបាន​ជ័យជម្នះ​ក្នុង​ការប្រកួត​

ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ណែនាំ​កីឡាករ​ប្រណាំង​ទូក ចូលរួម​ថែរក្សា​សុខភាព​ដើម្បី​ទទួលបាន​ជ័យជម្នះ​ក្នុង​ការប្រកួត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ជា ផល្គុន បាន​អញ្ជើញ​ធ្វើ​អធិបតីភាព ក្នុង​ពិធី​ប្រណាំង​ទូក «​ង​» ដែល​ចាប់ផ្តើម​ធ្វើឡើង នៅតាម​បណ្តោយ​មាត់ទន្លេ​ក្រុង​ព្រៃវែង (​ចុង​ប៉ម​) មុខ​សាលាខេត្ត​។​

​ថ្លែង​ក្នុង​ពិធី​ថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ឯកឧត្តម ជា សុ​មេធី បាន​ណែនាំ​ឱ្យ​កីឡាករ​ប្រណាំងទូក​ទាំងអស់ ត្រូវ​រក្សា​សុខ​ភាព​ឱ្យបាន​ល្អ​ប្រសើរ​។​

​ឯកឧត្តម ជា សុ​មេធី ថ្លែងថា​៖ «​ជាពិសេស​ការហូបចុក ថែរក្សា​សុខភាព ភាគច្រើន​ពេល​ល្ងាច​ហ្នឹង គឺថា (​កីឡាករ​) គាស់​ប៊ីយែរ ជល់​ទៅ​ជល់​មក ព្រលឹម​ឡើង​រាក​រូស អុំទូក​មាន​បញ្ហា អ៊ីចឹង​សុំឱ្យ​មាន​ការថែរក្សា​សុខ​ភាព​»​។​
​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ព្រៃវែង​ដែល​រៀបចំ​ពិធី​នេះ​ឡើង​ដើម្បី​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង​បាន​មក​ទស្សនា​កម្សាន្ត​សប្បាយរីករាយ​។​

​រដ្ឋបាល​ខេត្ត​ព្រៃវែង រៀបចំ​ពិធី​ប្រណាំង​ទូក «​ង​» រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨-២៩ ខែតុលា ឆ្នាំ​២០២៣ នៅតាម​បណ្តោយ​មាត់ទន្លេ​ក្រុង​ព្រៃវែង (​ចុង​ប៉ម​) ដោយ​មាន​ទូក​ចំនួន ៥៨​ទូក​ចូលរួម​ប្រកួត​ប្រណាំង​។ ក្នុង​រយៈពេល ២​ថ្ងៃនេះ រដ្ឋបាលខេត្ត​ក៏​មាន​ការ​ការប្រគុំ​តន្ត្រី បាញ់​កាំជ្រួច និង​មាន​ស្តង់​តាំង​ពិ​ព័​រណ៌​ផលិតផល​ផ្សេងៗ​ជាច្រើន​មុខ​ផងដែរ​។​

​កម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ជា​រៀងរាល់ឆ្នាំ យូរលង់​មកហើយ​។ ពិធីបុណ្យ​នេះ​គេ​តែង​ប្រារព្ធ​ធ្វើ​នៅ​ទន្លេចតុមុខ ដែល​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី ថ្ងៃទី​១៤​កើត ១៥​កើត ដល់​ថ្ងៃ​១​រោច ខែ​ក​ក្ដិក ហើយ​ក៏​ធ្វើ​ឡើង​នៅតាម​តំបន់​មួយចំនួន​ផង​ដែរ ហើយ​នៅពេល​យប់​ក៏​មាន​ការ​បណ្ដែតប្រទីប​ផងដែរ​។ រី​ឯ​ពិធី​បុណ្យ​អក​អំបុក និង​សំពះ​ព្រះ​ខែ​វិញ​គេ​ប្រារព្ធ​ធ្វើ​នៅ​ពាក់កណ្តាល​រាត្រី​ថ្ងៃ​១៥​កើត ខែ​ក​ក្តិក តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.