ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​កិច្ចប្រជុំ​បួ​ក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា​និង​លើក​ទិសដៅ​បន្ត​ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​

​កិច្ចប្រជុំ​បួ​ក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា​និង​លើក​ទិសដៅ​បន្ត​ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣​នេះ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បួ​ក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា​និង​លើក​ទិសដៅ​បន្ត​ខែវិច្ឆិកា​ឆ្នាំ​២០២៣​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត តំណាង​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក លោកស្រី​មេធាវី​ប្រចាំ​រដ្ឋបាលខេត្ត លោក​អភិបាលក្រុង​/​ស្រុក​ទាំង​៨ តំណាង​ស្នាក់ការ​ស៊ើបការណ៍​ប្រចាំ​ខេត្ត​ស្វាយរៀង នៃ​ការិយាល័យ​ទី​២ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក តំណាង​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មន្ត្រីរាជការ​ខិតខំ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​កន្លងទៅ​។ ជាមួយនេះ ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធរ​ស្រុក ឃុំ មន្ទីរជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត និង​សហការ​ជាមួយ​ក្រុមការងារ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​អន្តរាគមន៍​ចាត់​វិធានការ​ដោះស្រាយ ទប់ស្កាត់ និង​ឆ្លើយតបបាន​យ៉ាង​ទាន់​ពេលវេលា​ចំពោះ​ករណី​ឆ្លង​ជំងឺផ្ដាសាយបក្សី​នៅ​ភូមិ​ម្រាក់​ទាប ឃុំ​ត្រស់ និង​ភូមិ​ត្រោក ឃុំ​អំពិល ស្រុក​រមាស​ហែក នា​ពេលកន្លងមក មិនឲ្យ​មាន​ការឆ្លង​រីក​រាលដាល​ទៅ​តំបន់ ភូមិសាស្ត្រ និង​ប្រជាពលរដ្ឋ​ផ្សេងទៀត រហូត​ដល់​យើង​សម្រេចបាន​លទ្ធផល​ជោគជ័យ និង​បិទ​បញ្ចប់​ករណី​នេះ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ ។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ដាក់ចេញ​នូវ​ទិសដៅ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត​។​
២.​ត្រូវ​បន្ត​តាមដាន​ឃ្លាំមើល និង​ទប់ស្កាត់​ចំពោះ​ជំងឺផ្តាសាយបក្សី បេ​ី​ទោះ​បច្ចុប្បន្ន​យើង​បាន​ដោះស្រាយ​ជោគជ័យ​ក៏ដោយ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ណែនាំ​វិធានការ​ការពារ​ដល់​ប្រជាពលរដ្ឋ ក្នុងករណី​មាន​សត្វ​បក្សូី ឈឺ ឬ​ងាប់ ត្រូវ​ចាត់​វិធានការ​ឆ្លើយតប​អោយបាន​ទាន់​ពេលវេលា​។​
៣.​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លង​ទៅ ត្រូវ​ធ្វើ​ការជួសជុល​និង​កែលម្អ​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វេី​ដំណេី​ររបស់​ប្រជាពលរដ្ឋ​។​
៤.​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​កុំ​ឲ្យ​ត​ម្លេីង​ថ្លៃ ក្នុងឱកាស​ដែល​សិស្ស​មក​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នាពេលខាងមុខ​។ ទន្ទឹម​នោះ​ត្រូវ​សហការ​ជាមួយ​ព្រះចៅអធិការ​វត្ត​ដេ​ី​ម្បីស​ម្រួ​ល​ដល់​កន្លែង​ស្នាក់នៅ​ហូបចុក​សម្រាប់​សិស្ស​ដែល​មិន​មាន​លទ្ធភាព​ស្នាក់​នៅ​ផ្ទះសំណាក់​ឬ​សណ្ឋាគារ​។​
៥.​រដ្ឋបាល​ក្រុង​-​ស្រុក​ត្រូវ​ជំរុញ និង​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ទៅ​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ស្តីពី​ការបំពេញ​កាតព្វកិច្ច​បង់ពន្ធ​ឱ្យ​បាន​ទាន់ពេលវេលា​។​
៦.​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការជួញដូរ ចែកចាយ ការប្រើប្រាស់​គ្រឿងញៀន និង​ចាត់វិធានការ​ចំពោះ​ក្មេង​ទំនើង​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​។​
៧.​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ជា​ពិសេស​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព និង​ការរៀបចំ​ស្លាក​សញ្ញា​ចរាចរណ៍​ឱ្យបាន​គ្រប់គ្រាន់​នៅតាម​ដងផ្លូវ ។​
៨.​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ពិនិត្យ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​លទ្ធភាព​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.