ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឃុំ​-​សង្កាត់ ចំនួន​៥០ ជាប់​ជយលាភី​ក្នុង​ការប្រឡងប្រណាំង​មេត្រីភាព​បរិស្ថាន សម្រាប់​ឆ្នាំ​២០២៣

ឃុំ​-​សង្កាត់ ចំនួន​៥០ ជាប់​ជយលាភី​ក្នុង​ការប្រឡងប្រណាំង​មេត្រីភាព​បរិស្ថាន សម្រាប់​ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្រសួង​រិស្ថាន បាន​រកឃើញ​ឃុំ​-​សង្កាត់​ចំនួន​៥០ ត្រូវបាន​ជ្រើសរើស​ជាប់​ជយលាភី​ក្នុង​ការប្រឡងប្រណាំង «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ក្នុង​វិស័យ​បរិស្ថាន សម្រាប់​ឆ្នាំ​២០២៣​នេះ​។​

​លោក កែ​ន សេរី​រដ្ឋា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ការប្រឡងប្រណាំង​ជយលាភី «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ក្នុង​វិស័យ​បរិស្ថាន សម្រាប់​ឆ្នាំ​២០២៣​នេះ មាន​ការ​ដាក់​ពាក្យ​ចូលរួម​ពី ឃុំ​-​សង្កាត់​រហូតដល់​២២៥​ឃុំ​-​សង្កាត់ ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត​។ ប៉ុន្តែ ឆ្លង​តាមរយៈ​ចុះ​វាយតម្លៃ​ជាក់ស្តែង និង​ពិគ្រោះ​យោបល់​ចុងក្រោយ គឺមាន​តែ​ឃុំ​-​សង្កាត់​ចំនួន ៥០​ប៉ុណ្ណោះ ដែល ត្រូវបាន​ជ្រើសរើស​ឱ្យ​ជាប់​ជ័យលាភី បន្ទាប់​ពី​ឃុំ​-​សង្កាត់​ទាំងនោះ បាន​រៀបចំ​អនុវត្ត​សកម្មភាព​ឆ្លើយតប​នឹង​លក្ខណៈសម្បត្តិ​ទី​៦ ដែល​បាន​កំណត់​ក្នុង​គោលនយោបាយ​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព គឺ​ភាព​មាន​អនាម័យ សោភ័ណភាព និង​បរិស្ថាន​ស្អាត​។​

​ថ្លែង​ក្នុង​កម្មវិធី​លើកទឹកចិត្ត​ប្រតិបត្តិ​ករ​មេត្រី​បរិស្ថាន និង​ការប្រគល់​រង្វាន់​ជ័យលាភី​ចលនា​ប្រឡង​ប្រណាំង «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ក្នុង​ក្របខ័ណ្ឌ​លក្ខណៈសម្បត្តិ​ទី​៦ ឆ្នាំ​២០២៣ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកទឹកចិត្ត​ឱ្យ​ពង្រីក​ចលនា​មេត្រី​បរិស្ថាន​នេះ ដើម្បី​ឱ្យ​បរិស្ថាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ស្អាត​ប្រកបដោយ​ចីរភាព ដែល​ធានា​ដល់​ការរស់នៅ និង​ការទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ ក៏​ដូចជា​ការវិនិយោគ​នានា​។​

​លោក​រដ្ឋមន្ត្រី បានបង្ហាញ​ការជឿជាក់​ថា ការប្រតិបត្តិ​មេត្រី​បរិស្ថាន​នៅ​តាម​សហគមន៍ នឹង​ធ្វើ​ឱ្យ​សហគមន៍​មាន​អនាម័យ និង​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ ស្របតាម​គោលនយោបាយ​ជាតិ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន បាន​រៀបចំ​ចលនា​ប្រឡង​ប្រណាំង «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ក្នុង​វិស័យ​បរិស្ថាន ក្នុង​គោលបំណង​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការរៀបចំ​ភូមិ ឃុំ​-​សង្កាត់​ឱ្យ​មាន​អនាម័យ សោភ័ណភាព និង​បរិស្ថាន​ស្អាត​។ មួយវិញទៀត ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​ចលនា​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​លើ​វិស័យ​បរិស្ថាន ឱ្យ​កាន់តែ​ទូលំទូលាយ ព្រមទាំង​ចែករំលែក​បទពិសោធន៍​នៃ​ការរៀបចំ​មូលដ្ឋាន​ដល់​សាធារណជន និង​អាជ្ញាធរ​មូលដ្ឋាន​ផ្សេងៗ និង​បញ្ជ្រាប​ការយល់ដឹង​ពី​ការប្រតិបត្តិ​មេត្រី​បរិស្ថាន​ដល់​សាធារណជន ដល់​យុវជន ប្រជា​សហគមន៍ ឱ្យ​ចូលរួម​ស្រឡាញ់​ធម្មជាតិ អភិរក្ស​ជីវៈចម្រុះ និង​ចូលរួម​កិច្ច​គាំពារ​បរិស្ថាន​ឱ្យបាន​ល្អ​ប្រសើរ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​ក្រសួង​បរិស្ថាន បានចាត់ទុក​មេត្រី​បរិស្ថាន​តាម​សាលារៀន ទី​វត្ត​អារាម ឃុំ​-​សង្កាត់ ក្នុង​ការចូលរួម​ធ្វើឱ្យ​ការគ្រប់គ្រង​អនាម័យ​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​នៅតាម​សហគមន៍​កាន់តែ​មាន​ប្រសិទ្ធភាព តាមរយៈ​ការបញ្ជ្រាប​ចំណេះដឹង ការផ្លាស់ប្ដូរ​ផ្នត់គំនិត ការលើកកម្ពស់​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ការជំរុញ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.