ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សាខា​សមាគមនារី​ខេត្ត​ពោធិ៍សាត់ នាំ​អំណោយ​ចុះ​ប្រគល់ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកជំងឺ​ទូទៅ​ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​បាកាន

សាខា​សមាគមនារី​ខេត្ត​ពោធិ៍សាត់ នាំ​អំណោយ​ចុះ​ប្រគល់ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកជំងឺ​ទូទៅ​ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​បាកាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ ប្រតិភូ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ដោយ​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស​សាខា បាន​បន្ត​បេសកកម្ម​មនុស្សធម៌ ចុះសួរសុខទុក្ខ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូនតូច និង​ក្រោយ​សម្រាលកូន និង​អ្នកជំងឺ​ទូទៅ សរុប​ចំនួន​៨៧​នាក់ នៅ​មន្ទីរពេទ្យបង្អែក​បាកាន​។​

​នា​ឱកាស​នោះ​ដែរ​លោកស្រី អាំង សុជាតា បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ​នៃ​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ពិសេស​ពី​សំណាក់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្ដេច​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។​

​លោកស្រី ក៏​បាន​ផ្ដាំផ្ញើ​ដល់​ស្ត្រី និង​ក្រុមគ្រួសារ សូម​បន្ត​យកចិត្តទុកដាក់​អំពី​បញ្ហា​សុខភាព និង​អាយុជីវិត​របស់​ខ្លួន និង​កូន​ដែល​មិន​ទាន់​សម្រាល និង​ទើបតែ​សម្រាល​រួច ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​។​លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ក្រុមគ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់ ប្រើប្រាស់​ក្រមសីលធម៌ វិជ្ជាជីវៈ​ជួយ​បង្កើតកូន​ដល់​ស្ត្រី​ទាំងអស់ ប្រកប​ដោយ​សុខ​សុវត្ថិភាព​។​

​លោកស្រី អាំង សុជាតា បាន​លើកឡើង​ថា នាពេល​នេះ​ក៏​ដូច​លើក​មុនៗ សាខា អនុសាខា បណ្តាញ​ក្រុម​ចលនា​សមាគមនារី នៅ​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ខេត្ត បាន​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ ក្នុង​ការលើកកម្ពស់​តួនាទី និង​ស្ថានភាព​ស្ត្រី​ក្នុង​សង្គម និង​ទទួលបាន​នូវ​ការថែទាំ​សុខភាព និង​ការងារ​មនុស្សធម៌​។​

​ជាក់ស្តែង​នា​រសៀល​នេះ សមាគមនារី​ខេត្ត ក៏​បាន​រៀបចំ​អំណោយ​ចុះសួរសុខទុក្ខ ដល់​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូនតូច និង​ក្រោយ​សម្រាលកូន និង​អ្នកជំងឺ​ទូទៅ សរុប​ចំនួន​៨៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​សារុង​១ ក្រមា​១ ភួយ​១ ខ្នើយ​១ មុង​១ និង​ថវិកា​២​ម៉ឺន​រៀល​។ បន្ថែម​ពី​នោះ បុគ្គលិក​សុខាភិបាល បុគ្គលិក​អនាម័យ និង​កម្លាំង​ប្រជា​ការពារ ក៏​ទទួលបាន​វត្ថុ​កំដរ​ដៃ ទៅតាម​ការកំណត់​។

​ក្នុង​ថ្ងៃ​ដដែល​នោះ ប្រតិភូ​ក៏​បាន​បន្ត​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ប្រគល់ជូន​លោក​ស្រី ចៅសង្កាត់​លលកស ក្រុង​ពោធិ៍សាត់ និង​លោក​វេជ្ជបណ្ឌិត ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​នឹង​សម្រាក​ព្យាបាល នៅ​គេហដ្ឋាន ក្នុង​សង្កាត់​លលកស និង​សង្កាត់​រលាប​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ថ្មីៗ​នេះ ក្នុងឱកាស​មុន​និង​ក្រោយ​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ​, សមាគម​នារី ក្រោម​ការជួយ​គាំទ្រ​ទាំង​ថវិកា និង​សម្ភារៈ ពី​ថ្នាក់ដឹកនាំ និង​សមាជិកា​គ្រប់​ថ្នាក់ គ្រប់ផ្នែក ព្រមទាំង​សប្បុរសជន ក៏​បាន​រៀបចំ​អំណោយ​ជា​បន្តបន្ទាប់ ចុះសួរសុខទុក្ខ ជន​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ គ្រួសារ​ក្រីក្រ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នកជំងឺ នៅក្នុង​ក្រុង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ស្រុក​តា​លោ​សែន​ជ័យ ស្រុក​ក្រគរ និង​បន្ត​ទៅ​បណ្តា​ស្រុក​ដទៃ​ទៀត ក្នុង​ខេត្ត​ពោធិ៍សាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.