ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ពោធិ៍សាត់​ដាស់តឿន​ដល់​ក្រុមប្រឹក្សា​ស្រុក ឃុំ​ទូទាំង​ស្រុក​ភ្នំក្រវាញ ត្រូវ​រួម​សហការ​កសាង​សមិទ្ធផល​ជា​ប្រយោជន៍​នៅ​មូលដ្ឋាន​

អភិបាលខេត្ត​ពោធិ៍សាត់​ដាស់តឿន​ដល់​ក្រុមប្រឹក្សា​ស្រុក ឃុំ​ទូទាំង​ស្រុក​ភ្នំក្រវាញ ត្រូវ​រួម​សហការ​កសាង​សមិទ្ធផល​ជា​ប្រយោជន៍​នៅ​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖  ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដាស់តឿន​ដល់​ក្រុមប្រឹក្សា​ស្រុក ឃុំ​នៅ​ទូទាំង​ស្រុក​ភ្នំក្រវាញ ទោះ​មកពី​គណបក្ស​នយោបាយ​ណា​ក៏​ដោយ ត្រូវ​រួម​សហការ សាមគ្គី និង​ឯកភាព​គ្នា ឈរ​លើ​គោលដៅ​រួម​មួយ​ក្នុង​ការគាំទ្រ​គោលនយោបាយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឈោង​ចាប់​យក​សមិទ្ធផល​ជា​ប្រយោជន៍​សង្គម​ជាតិ និង​ប្រជាជន ក៏​ដូចជា​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​របស់​ខ្លួន​។​

​ឯកឧត្តម​អភិបាលខេត្ត​ដាស់តឿន​បែបនេះ​ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ​ទូទាំង​ស្រុក​ចំនួន​៥៧​រូប នា​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​ការិយាល័យ​អប់រំ​ស្រុក​ភ្នំក្រវាញ ដោយ​បាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ គណៈ​អភិបាលស្រុក និង​មន្ត្រី​អ្នកមុខអ្នកការ​មួយចំនួនទៀត​។​

​ឯកឧត្តម ខូ​យ រី​ដា បានឱ្យដឹងថា ក្នុង​យន្តការ​ដឹកនាំ​ខេត្ត​ពោធិ៍សាត់​បាន​ជិត​១​ឆ្នាំ​មកនេះ គឺ​លោក​មាន​មហិច្ឆតា​អភិវឌ្ឍ​ខេត្ត​កំណើត​របស់​លោក​ឱ្យមាន​ការរីកចម្រើន​ឡើង​ជា​លំដាប់ ដែល​កិច្ចការ​ទាំងអស់​នេះ គឺ​ត្រូវការ​ចូលរួម​និង​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ទើប​សម្រេច​ទៅ​បាន​។​

​លោក​សូម​ឱ្យ​ក្រុមប្រឹក្សា​ស្រុក ឃុំ​ទូទាំង​ស្រុក​ភ្នំក្រវាញ​ត្រូវ​មាន​ការខិតខំ​ប្រឹងប្រែង និង​សាមគ្គីភាព​ផ្ទៃក្នុង​ប្រកបដោយ​ឆន្ទៈ​តែមួយ ក្នុង​ស្មារតី​ទទួលខុសត្រូវ​រួម​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការងារ​សេដ្ឋកិច្ចសង្គម ដែល​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​កាន់តែ​ល្អប្រសើ​ឡើង​បន្ថែមទៀត ស្រប​តាម​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​កន្លងមក​នេះ​។ ជាមួយគ្នា​នោះ ត្រូវ​បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ខិតខំ​ដោះស្រាយ​ទំនាស់​នៅ​មូលដ្ឋាន​ឱ្យ​អស់​លទ្ធភាព ក្នុងករណី​ដោះស្រាយ​មិន​ចេញ ត្រូវ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ថែរក្សា​សុខភាព ដើម្បី​មើល​ការអភិវឌ្ឍ​នៅ​ពេល​ខាងមុខ និង​ត្រូវ​ផ្សព្វផ្សាយ ព្រមទាំង​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន ធ្វើយ៉ាងណា​ឱ្យ​ភូមិដ្ឋាន​មាន​អនាម័យ​បរិស្ថាន​ល្អ និង​មាន​ផា​សុកភាព​ល្អ​។​
​លោក ខូ​យ រី​ដា ក៏​បាន​ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ដោយផ្ទាល់​ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ចំនួ​១០​គ្រួសារ ដែល​រស់នៅ​ភូមិ​លា​ច ឃុំ​លាច ស្រុក​ភ្នំក្រវាញ លើ​ដី​បម្រុង​ទុក​របស់​រដ្ឋ (​រោង​ម៉ាស៊ីន​ចាស់​) ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.