ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខូ​យ រី​ដា ដឹកនាំ​កិច្ចប្រជុំ​គណ​ឯកភាព​ខេត្ត ដើម្បី​ពង្រឹង​សមត្ថភាព​ការងារ និង​ ​រៀបចំ​នីតិវិធី​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ជាពិសេស ក្នុងឱកាស​ការរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ របស់​ខេត្ត​ពោធិ៍សាត់ ខាងមុខនេះ

ឯកឧត្តម ខូ​យ រី​ដា ដឹកនាំ​កិច្ចប្រជុំ​គណ​ឯកភាព​ខេត្ត ដើម្បី​ពង្រឹង​សមត្ថភាព​ការងារ និង​ ​រៀបចំ​នីតិវិធី​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ជាពិសេស ក្នុងឱកាស​ការរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ របស់​ខេត្ត​ពោធិ៍សាត់ ខាងមុខនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង ៣ និង​អភិបាល​ក្រុង ស្រុក​ទាំង​ប្រាំពីរ ។​

​ឯកឧត្តម ប្រធាន បាន​ក្រើនរំលឹក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ទីរ អង្គភាព​ទាំងអស់​ក្នុង​ខេត្ត មិន​ត្រូវ​ស្ពឹក​ស្រ​ពន់​ត្រូវ​មាន​ភាពរហ័សរហួន​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ទៅ​តាម​តួនាទី​របស់​ខ្លួន ។ ប្រសិនបើ​បញ្ហា​ខ្លះ​ដោះស្រាយ​មិន​ចេញ​ត្រូវ​រាយការណ៍​មក​រដ្ឋបាលខេត្ត ដើម្បី​រដ្ឋបាលខេត្ត​រៀបចំ​នីតិវិធី​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ជាពិសេស ក្នុងឱកាស​ការរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ របស់​ខេត្ត​ពោធិ៍សាត់ ខាងមុខនេះ មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ត្រូវ​ចូលរួម​រៀបចំ​ធ្វើ ឲ្យមាន​សណ្ដាប់ធ្លាប់​ល្អ សោភ័ណភាព​ស្រស់ស្អាត អនាម័យ​ល្អ នឹង​មាន​ភាព​ទាក់ទាញ អធិកអធម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.