(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានដឹកនាំមន្ត្រីក្រសួង អញ្ជើញទស្សនកិច្ចវិទ្យាស្ថានជាតិសង្គមកិច្ចដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសង្គមកិច្ច។
ដំណើរទស្សនកិច្ចតរបស់រដ្ឋមន្ត្រីសង្គមកិច្ចថ្មីរូបនេះ សបញ្ជាក់ឲ្យឃើញឃើញថា រដ្ឋមន្ត្រីបានយកចិត្តទុកដាក់ ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសង្គមកិច្ច ឆ្លើយតបទៅតាមទស្សនៈរបស់រដ្ឋមន្ត្រី បានសរសេរនៅក្នុង facebook ផ្លូវការថា «វិទ្យាស្ថានជាតិសង្គមកិច្ច គឺជាគ្រឹះមូលដ្ឋានសំខាន់របស់ ក្រសួងសង្គមិច្ច.ក្នុងការអប់រំ បណ្ដុះបណ្តាលនិងស្រាវជ្រាវ ដើម្បីធានានិរន្តភាពនឹងប្រសិទ្ធភាព ការងារ សម្រាប់ឧត្តមប្រយោជន៍ក្នុងវិស័យសង្គមកិច្ចស្របតាមយុទ្ធសាស្ត្របញ្ជាកោណនីតិកាលទី៧ នៃរដ្ឋសភា។ ឃ្លានេះមានអត្ថន័យខ្ពស់ណាស់សម្រាប់វិទ្យាស្ថានជាតិសង្គមកិច្ច ក៏ដូចជាវិស័យសង្គមកិច្ចទាំងមូល។ នេះជាការលើកឡើងរបស់លោក វង្ស ភារៈ នាយកវិទ្យាស្ថានជាតិសង្គមកិច្ច អំណាងវិទ្យាស្ថានជាតិសង្គមកិច្ច។
លោក វង្ស ភារៈ បានបន្ថែមថា វិទ្យាស្ថានពុំមានសំណូមពរអ្វីបន្ថែបទេ គ្រាប់តែស្នើសុំបង្កៀងការគាំទ្រទាថវិការទៅលើការបណ្តុះ បណ្ដាលដល់កម្លាំងសេវាសង្គមដែលគ្រោងនឹងចាប់ផ្ដើមធ្វើនៅត្រីមាសទី៤នៃឆ្នាំ២០២៣នេះ។ និង សម្រាប់ថ្ងៃអនាគតគោរពស្នើសុំឯកឧត្តមរដ្ឋមន្ត្រីកសាងអាគារសិក្សាមួយខ្នងកម្ពស់ពី១០ទៅ១៨ជាន់។
តាងនាមមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់នៃ វិទ្យាស្ថានជាតិសង្គមកិច្ច សូមគោរពថ្លែងអំណរគុណជាទីបំផុតចំពោះវត្តមានអញ្ជើញចុះពិនិត្យវិទ្យា ស្ថានជាតិសង្គមកិច្ចនាពេលនេះ។
គួរបញ្ជាក់ថា នៅឆ្នាំ ២០០០ ដល់ ២០០០ ក្រសួងសង្គមកិច្ច បានសហការជាមួយអង្គការ យូនី សេហ្វ ធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រី តាមកម្មវិធីបណ្តុះបណ្តាលចំនួន៣គឺ៖
១៖ សេវាសង្គមកិច្ចមូលដ្ឋាន (BSST) ៦សប្តាហ៍ បានចំនួន ៧១៨នាក់
២៖ គ្រប់គ្រងសង្គមកិច្ច (MSST) ១២សប្តាហ៍ បានចំនួន ៣៦ នាក់
៣៖ សេវាសង្គមកិច្ចជំនាញ (PSST) រើសប្តាហ៍ បានចំនួន ៨៤៧ នាក់ ក្រសួងសង្គមកិច្ច យល់ឃើញថា វិស័យសង្គមកិច្ចជាការងារផ្ញើ រីឯមន្ត្រីក្រសួងភាគច្រើនពុំមានសញ្ញាបត្រសង្គមកិច្ចនៅឡើយ ដូច្នេះដើម្បីធានានិរន្តរភាពរយៈពេលវែងនិងប្រសិទ្ធភាពការងារ។
ចំពោះក្រសួងបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ចនៅឆ្នាំងនះ ក្នុងគោលនៅអប់រំបណ្តុះបណ្តាលមន្ត្រីរាជការផ្ទៃក្នុងក្រសួង និងមន្ត្រីពាក់ពន្ធអនុវត្តការងារសង្គមកិច្ចដើម្បីឆ្លើយនឹងសំណូមពរនឹងតម្រូវការដាក់ស្តែង សម្រាប់បម្រើឧត្តមប្រយោជន៍នស់ធនរទ ព្រោះនឹងពាយាងព្រោះតាំងពីចាប់កំណើតក្នុងថ្ងៃកត្រដល់ស្តាប់៕




