ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង

ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខតំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​)÷​នៅ​ថ្ងៃ​អង្គារ​១០​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣ នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខតំណែង​ឯកឧត្តម អ៊ាក ផល្លា ជា​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ជំនួស​ឯកឧត្តម ឌិន ស៉ី​វុទ្ធី ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅកាន់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ទី​១ នៃ​ឧត្តម​-​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី​ប្រតិភូ​ក្រសួង​យុត្តិធម៌ ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក លោកស្រី អនុប្រធាន​សាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម​តុលាការ ចៅក្រម​អយ្យការ មេបញ្ជាការ បញ្ជាការ​រង​កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក លោក​អធិការ​នគរបាល​ក្រុង ស្រុក លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក​ទាំង​៨ លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ព្រៃ​វ​ល្លិ៍ និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត​ជាច្រើន​រូប​។​

​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​ឯកឧត្ដម ឌិន ស៊ី​វុទ្ធី ដែល​ក្នុង​រយៈពេល នៃ​ការ​កាន់​មុខតំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង រយៈពេល​ជិត ៥​ឆ្នាំ កន្លងមកនេះ បាន​សហការ និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការដឹកនាំ​អនុវត្ត​វិស័យ​ច្បាប់ និង​វិស័យ​តុលាការ ដោយ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជ​- រដ្ឋាភិបាល​កម្ពុជា ក្នុង​ការកែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជាពិសេស បាន​ចូលរួម​ធ្វើឲ្យ​ខេត្ត​ស្វាយរៀង ធានាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ល្អ​ប្រសើរ និង​សម្រេចបាន​នូវ​សមិទ្ធផល​ល្អៗ​ជា​បន្តបន្ទាប់​។ ទន្ទឹមនេះ សូម​ផ្តាំផ្ញើ​ដល់​ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​ដែល​ត្រូវ​ប្រកាស​ចូល​កាន់​មុខតំណែង​នៅថ្ងៃនេះ ត្រូវ​បន្ត​ពង្រឹង​ការសហការ និង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង​៥​យ៉ាង “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” ដើម្បី​ពង្រឹង​យន្តការ នៃ​ការដឹកនាំ​គ្រប់គ្រង​សាលាដំបូង​ខេត្ត ក្នុង​ការធានា​គុណភាព ប្រសិទ្ធភាព និង​គណនេយ្យភាព នៃ​ការផ្ដល់​សេវា និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​យុត្តិធម៌ ដែល​ជា​ចំណែក​មួយ​ចូលរួម​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជ​រដ្ឋា​-​ភិ​បាល ។ ក្នុង​នោះ​សូមឲ្យ​មាន​ការសហកា​រ និង​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​ភាពម្ចាស់ការ ការទទួលខុសត្រូវ និង​ស្រប​តាម​នីតិវិធី​នានា​ជា​ធរមាន ។​

​ឯកឧត្តម កេ​ី​ត រិទ្ធ ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ផ្តាំផ្ញេ​ី​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖

១-​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ចំណាត់ការ​សំណុំរឿង ឱ្យបាន​ម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និង​តម្លាភាព ជាអាទិ៍ បទល្មើស​គ្រឿងញៀន​, សម្អាត​ប្រាក់​, ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​, បទល្មើស​ឆក់ ប្លន់ ដើម្បី​រួមចំណែក​អនុវត្ត “​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” និង​ត្រូវ​អនុវត្ត​ទោស​បន្ថែម​ដែល​ជា​ការបណ្តេញចេញ​ពី​កម្ពុជា​ចំពោះ​ជនល្មើស​ជា​ជនបរទេស ក្រោយ​បញ្ចប់​ការអនុវត្ត​ទោស​ពន្ធនាគារ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ចំពោះ​ជនល្មើស​ដែល​មាន​សញ្ជាតិ ២ ក្នុងនោះ​មួយ​ជា​សញ្ជាតិ​ខ្មែរ ដែល​ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់ ឬ​ឃុំខ្លួន​បណ្តោះអាសន្ន នៅលើ​ទឹកដី​ខ្មែរ​, ចៅក្រម​និង​ព្រះរាជអាជ្ញា​ពុំ​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ណាមួយ​ដែល​ត្រូវ​ជូនដំណឹង​ទៅ​ស្ថានទូត​បរទេស​ឡើយ ដោយ​ត្រូវ​ចាត់ទុក​ជនល្មើស​នោះ​ជា​ជនជាតិ​ខ្មែរ ដែល​នេះ​សញ្ជាក់​ពី​ការលើកតម្កើង​អធិប​តេ​យ្យ​ភាព​ជាតិខ្មែរ​។​

២-​នៅពេល​ជំនុំជម្រះ​ក្តី ត្រូវ​វៀរចាក​អគតិ​ទាំង ៤ ប្រការ​គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហាគតិ និង​ត្រូវ​ប្រកាន់​យក​សុគតិ​ធម៌​ទាំង ៥ គឺ វិរិយស​ម្ប​យុត្តិ សុចរិត​យុត្តិធម៌ បញ្ញត្តិ​គារ​វោ សម​ទណ្ឌោ និង បញ្ញាវុធ​វិនិច្ឆ័យ​។​

៣-​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ តាម​គ្រប់​មធ្យោបាយ​, រៀបចំ​សមាសភាព​មន្ត្រី​ដើម្បី​ទទួល​ការបណ្តុះបណ្តាល​បន្ត ហើយ​មន្ត្រី​គ្រប់​រូប​ក្នុង​វិស័យ​យុត្តិធម៌ ក៏ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ជាប់​ជាប្រចាំ​។​

៤-​ត្រូវ​ពង្រឹង​គុណភាព​នៃ​ការតាក់តែង​សាលក្រម​/​សាលដីកា​ដោយ​ត្រូវមាន​សំអាង​ហេតុ និង​សំអាង​ច្បាប់​ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់​ជា​ធរមាន ហើយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​សូម​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្តល់​កិច្ច​សហការ​ធានា​ឱ្យ​សេចក្តីសម្រេច​របស់​តុលាការ​ត្រូវបាន​អនុវត្ត​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

៥-​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង ៥ របស់ សម្តេច​តេជោ ហ៊ុន សែន គឺ​“​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង វះកាត់​” និង​អភិក្រម​ទាក់ទង​នឹង​ការកែទម្រង់​ទាំង ៤ របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី គឺ “​ចក្ខុវិស័យ​ច្បាស់លាស់ ប្តេជ្ញាចិត្ត​ខ្ពស់ ចូលរួម​ដោយ​ស្មោះត្រង់ និង​លះបង់​” ក្នុង​ការអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន ជាពិសេស ការត្រៀម​លក្ខណៈ​គ្រប់បែប​យ៉ាង​ចូលរួម​អនុវត្ត​យុទ្ធនាការ​សំខាន់ៗ​ទាំង ៣ ដែល​នឹង​ដាក់​ចេញ​ដោយ​ក្រសួង​យុត្តិធម៌​នាពេលខាងមុខ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.