ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​ក្របខ័ណ្ឌ​ថ្មី និង​ណែនាំ​ឲ្យធ្វើ​ជា​គំរូ​ដល់​សិស្សានុសិស្ស

ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​ក្របខ័ណ្ឌ​ថ្មី និង​ណែនាំ​ឲ្យធ្វើ​ជា​គំរូ​ដល់​សិស្សានុសិស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នា​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ណែនាំ​ដល់​គ្រូ​បង្រៀន​គ្រប់​រូបភាព​ទាំងអស់ ត្រូវតែ​ធ្វើ​ជា​គម្រូ​ល្អ សម្រាប់​បង្កើតឲ្យបាន​នូវ​ធនធានមនុស្ស​ដែល​មាន​សក្តានុពល​។ ការលើកឡើង​របស់​ឯកឧត្តម​អភិបាលខេ​ត្ត ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​ក្របខ័ណ្ឌ​ថ្មី ដែល​ត្រូវ​ចេញ​បម្រើ​ការងារ​សម្រាប់​ឆ្នាំ​២០២៣ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ថា ប្រទេស​កម្ពុជា ក្រោយពី​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រទេសជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​អប់រំ ដែល​វិស័យ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​គិតគូរ​មុនគេ និង​ជា​វិស័យ​អាទិភាព​មួយ ក្រោយ​មាន​ការបំផ្លេចបំផ្លាញ​ក្នុង​របប ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ គឺ​គ្រូ​បង្រៀន ដែលជា​អ្នក​ផ្តល់​ប្រភព​ចំណេះដឹង​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​បន្តថា ប្រទេស​មួយ​ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​ទៅបាន គឺ​អាស្រ័យ​ទៅលើ​ធនធានមនុស្ស ដែល​មាន​ចំណេះវិជ្ជា​នឹង​ការយល់ដឹង​ខ្ពង់ខ្ពស់​ច្រើន ដូច្នេះ​ហើយ​គ្រូបង្រៀន គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការបណ្តុះបណ្តាល​នូវ​ចំណេះវិជ្ជា ចំណេះដឹង ដល់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​។ គ្រូបង្រៀន គឺជា​អ្នក​សាងសង់​ស្ថាបនា​នូវ​គ្រឹះ​សង្គម​របស់​ជនជាតិ​មួយ គ្រូបង្រៀន គឺជា​អ្នក​បណ្តុះ​នូវ​ពូជពង្សវង្សត្រកូល ប្រកបដោយ​សមត្ថភាព និង​មនសិកា ដូច្នេះ​គ្រូបង្រៀន គឺជា​ពុម្ភ​មួយ​ដែល​មាន​តួនាទីផ​លិ​តនូវ​ធនធានមនុស្ស​សម្រាប់​បន្ត​វេន​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា នៅក្នុង​លោក​នេះ អ្នកណា​ក៏​ដោយ មិន​ថា​អ្នក​នោះ​មាន​ឋានៈ​ណា​នោះទេ ឲ្យតែ​មានជីវិត​រស់នៅ គឺ​ត្រូវការ​គ្រូ​បង្រៀន​ទាំង​អស់ ពីព្រោះ​ការចេះ ការដឹង ការយល់ គឺ​ប្រសូត្រ​ចេញ​ពី​គ្រូបង្រៀន​ទាំងអស់​។ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក​ធនធាន​មនុស្ស​ជា​កត្តា​សំខាន់ សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ បើ​គ្មាន​ធនធានមនុស្ស​ដំណើរការ​អ្វី​ក៏​មិន​អាចធ្វើ​បាន​ដែរ​។ ដូច្នេះ​នៅពេល​ត្រូវ​ចេញ​ទៅ​បំពេញ​ការងារ​ជា​គ្រូបង្រៀន ត្រូវធ្វើ​យ៉ាងណា​ខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យមាន​គុណភាព និង​មាន​សក្តានុពល​។​

​ជាមួយគ្នា​នោះ លោក តា​ក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត បានឲ្យដឹងថា គ្រូបង្រៀន​ក្របខ័ណ្ឌ​ថ្មី ដែល​ត្រូវ​ចេញ​ទៅ​បម្រើ​ការងារ​ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ចំនួន​៦៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥៣​នាក់ ដែល​មាន​គ្រូ​កម្រិត​ឧត្តម បរិញ្ញាបត្រ​+២ ចំនួន​៤​នាក់ ស្រី​៣​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ១២+៤ ចំនួន​៤​នាក់ សុទ្ធតែ​ភេទ​ស្រី​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ១២+២ មាន​ចំនួន​១១​នាក់ ស្រី​៦​នាក់​, គ្រូ​បឋមសិក្សា ១២+៤ មាន​ចំនួន​០១​នាក់ ប្រុស​, គ្រូ​បឋមសិក្សា ១២+២ ចំនួន​៤០​នាក់ ស្រី​៣២​នាក់ និង​គ្រូ​មត្តេយ្យ​សិក្សា ១២+២ មាន​ចំនួន ៨​នាក់​ស្រី​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.