ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តួចផ្តើម​បង្កើត «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» រហូត​លេចចេញ​ជា​រូបរាង​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តួចផ្តើម​បង្កើត «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» រហូត​លេចចេញ​ជា​រូបរាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្លែងអំណរគុណ​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្តួចផ្តើម​បង្កើត «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» នេះ​ឡើង និង​អរគុណ​ដល់​អតីតរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ភាគី​ពាក់ព័ន្ធ ដែល​រួម​គ្នា​កសាង​រហូត​លេចចេញ​ជា​រូបរាង​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​តប​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» និង​ប្រកាស​ដាក់​ឱ្យ អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦ គឺ «​ការពង្រីក​វិសាលភាព​មូលនិធិ​សមធម៌ ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​អរគុណ​សារជាថ្មី សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ដែល​លោក​មាន​ចក្ខុវិស័យ និង​ការដឹកនាំ​វះកាត់​ក្នុង​ការសម្របសម្រួល​ទប់ស្កាត់​កូវី​ដ​១៩ ក៏​ដូចជា​ចក្ខុវិស័យ​ក្នុង​ការដាក់ចេញ​គោលនយោបាយ រួម​ទាំង​ការកសាង​នៅពេលនេះ ខ្ញុំ​សូម​អរគុណ​ណាស់​ជូន​ទៅ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ឯកឧត្តម ឈាង រ៉ា ថ្នាក់ដឹកនាំ​ក្រសួង ស្ថាន​ពាក់ព័ន្ធ​នានា​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និង​បុគ្គលិក ដែល​ចូលរួម​ដល់​ដំណើរការ​ពេទ្យ​តេជោ​សន្តិភាព ទទួលបាន​ជោគជ័យ​។​

​បន្ថែម​ពី​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជឿជាក់ថា មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​នេះ មិនមែន​គ្រាន់តែ​បំពេញ​សេចក្តី​ត្រូវការ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​នោះទេ ប៉ុន្តែ​វា​នឹង​បម្រើ​សេចក្តីត្រូវការ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​ជម​ជាតិ​បរទេស​ដែល​អញ្ជើញ​មក​ព្យាបាល​នៅ​ទីនេះ​។​

​មន្ទីរពេទ្យ «​តេជោ​សន្តិភាព​» គឺជា​មន្ទី​ពេទ្យ​ដ៏​ធំ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន ស៊ីជេ​អ៉ី​ស៊ី CJEC co,Ltd សហការ ជាមួយ សាលា រាជធានី ភ្នំពេញ នៅលើ​ផ្ទៃដី​ប្រមាណ ៧.៥៨​ហិកតា ជាប់​វិថី​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​នេះ មាន​គ្រែ​សរុប​ទាំងអស់​ចំនួន ៩,៤៩៦​គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​មាន​ចំនួន​សរុប ៩,២៤៤​គ្រែ គ្រែ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ៤៦​គ្រែ និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦​គ្រែ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.