ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដឹកនាំ​កិច្ចប្រជុំ​គណកម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទៅ​ទី​១០ លើក​ទី​៣ នៅ​ខេត្ត​កែប​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដឹកនាំ​កិច្ចប្រជុំ​គណកម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទៅ​ទី​១០ លើក​ទី​៣ នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​៖ នៅ​សាលប្រជុំ​ថ្មី​នៃ​សាលាខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​អន្តរក្រសួង រៀបចំ​កម្មវិធី​បុណ្យ​សមុទ្រ លើក​ទី​១០ ជុំ​ទី​៣ ឆ្នាំ​២០២៣ ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នឹង​ជា​ប្រធាន រួម​ជាមួយ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​។

​កិច្ចប្រជុំ​នោះ​ក៏​មាន​វត្តមាន​ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈប្រតិភូ​មកពី​បណ្តា​អន្តរក្រសួង​ចូលរួម តំណាង​ក្រុមយុវជន ដៃគូ​ក្រុមហ៊ុន​ឯកជន ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​កែប អភិបាលរង​ខេត្ត​កំពត តំណាង​កងកម្លាំងប្រដាបអាវុធ​ទាំង​៣ រួម​ជាមួយ​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កែប ដើម្បី​ជជែក និង​បញ្ជូល​ធាតុ​ចូល​បន្ថែម ធ្វើយ៉ាងណា អោយ​ដំណើរការ​នៃ​ការប្រព្រឹត្តិទៅ ពិធីបុណ្យ​សមុទ្រ​លើក​នេះ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានដាក់​គោលដៅ​ខ្ពស់​ក្នុង​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​នេះ ត្រូវតែ​មាន​ភាពសប្បាយ​រីករាយ និង​អស្ចារ្យ តាមរយៈ​ការបង្កើត​អោយមាន​កម្ម​វិធី​សប្បាយ​ផ្សេងៗ សកម្មភាព​កម្សាន្ត​ចម្រុះ ទាំង​ពេល​ថ្ងៃ និង​ពេលយប់ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​។

​ឆ្លងកាត់​ការផ្លាស់ប្តូរ​យោបល់​ពី​ភាគី​ចម្រុះ​ក្នុង​អង្គពិធី ឯកឧត្តម បាន​រំពឹង​ខ្ពស់​ថា នឹង​ប្រព្រឹតិ្តទៅ​ដោយ​ភាពសប្បាយ​រីករាយ និង​បញ្ចប់​ទៅ​វិញ​ដោយ​ផ្លែផ្កា​ជាមួយ​ការចងចាំ​ពី​សំណាក់​អ្នកចូលរួម ហើយ​ឆ្លងកាត់​នូវ​ពិធី​បុណ្យ​សមុទ្រ​លើក​នេះ វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប កាន់តែ​មាន​ភាព​មមាញឺក​បន្ថែមទៀត តាមរយៈ​ការបញ្ជ្រាប​បន្ថែម​ទៅ​កាន់​អ្នក​ទេសចរណ៍​អំពី​សក្តានុពល​ដែល​ខេត្ត​កែប​មាន ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​។ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ស្ថិត​នៅក្នុង​គោលបំណង​នៃ​ការបង្កើត​អោយមាន​ឡើង​នូវ​ពិធី​បុណ្យ​សមុទ្រ​នៅ​តាម​បណ្តា​ខេត្ត​តំបន់ឆ្នេ​រទាំង​៤​របស់​យើង ដែល​តែងតែ​រៀបចំ​ពិធី​នេះ​ជា​រៀងរាល់​ឆ្នាំ​ទៅ​តាម​វេន​នៃ​ខេត្ត​និមួយៗ​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប អោយដឹង​ដែរ​ថា កន្លងទៅ​ដើម្បី​អាច​អោយ​ពិធី​បុណ្យ​ជាតិ​មួយ​នេះ​អាច​ដំណើរការ​ទៅ​បាន​ដោយ​ភាពសប្បាយ​រីករាយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រដ្ឋបាល​ខេត្ត​កែប បាន​ប្រឹងប្រែង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​សិល្បការ​នានា ធ្វើយ៉ាងណា​បង្ក​ភាពងាយស្រួល​ក្នុងពេល​រៀបចំ​ពី​ធី​បុណ្យ​សមុទ្រ​លើក​នេះ អោយមាន​ភាព​អធិកអធម​។

​ឯកឧត្តម​បន្តថា រដ្ឋបាល​ខេត្ត​កែប នឹង​រង់ចាំ​សហការ​ជាប់​ជានិច្ច​ជាមួយ​គណកម្មការ​អន្តរក្រសួង ជាពិសេស​ក្រសួង​ទេសចរណ៍ ក្នុង​ភាព​ជា​ម្ចាស់ផ្ទះ រាល់​តម្រូវការ​នានា​ទៅតាម​លទ្ធភាព​ដែល​ខេត្ត​កែប​អាច​ធ្វើទៅបាន​៕ សេង ណា​រិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.