ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ក្រើនរំលឹក​ដល់​ក្រុមប្រឹក្សា​ស្រុក ឃុំ ទូទាំង​ស្រុក​បាកាន ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី ភារកិច្ច បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ក្រើនរំលឹក​ដល់​ក្រុមប្រឹក្សា​ស្រុក ឃុំ ទូទាំង​ស្រុក​បាកាន ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី ភារកិច្ច បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ក្រើនរំលឹក​ដល់​លោក លោកស្រី​ក្នុង​ជួរ​ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ ទូទាំង​ស្រុក​បាកាន ត្រូវ​បន្ត​ការយកចិត្តទុកដាក់​បំពេញ​តួនាទី ភារកិច្ច បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ជា​ពិសេស​យកចិត្តទុកដាក់​ផ្តល់​សេវា​សាធារណៈ​នានា ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស និង​មាន​តម្លាភាព ចៀសវាង​ដាច់ខាត បង្កើត​បញ្ហា​ដែល​នាំឱ្យ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ មក​លើ​ថ្នាក់ដឹកនាំ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើនរំលឹក​បែបនេះ នៅ​សាលប្រជុំ​សាលា​ស្រុក​បាកាន ក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ ទូទាំង​ស្រុក​បាន ចំនួន​១០២​រូប ដោយ​បាន​ការចូលរួម​ពី ឯកឧត្តម​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ គណៈ​អភិបាលស្រុក និង​មន្ត្រី​អ្នកមុខអ្នកការ​មួយចំនួនទៀត​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លោក លោកស្រី ក្នុង​ជួរ​ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ​ទាំង​៩ នៃ​ស្រុក​បាកាន ចំនួន​១០២​រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការបំពេញ​ការងា​រ បម្រើ​ផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ប្រកប​ដោយ​ភាពជឿជាក់ មកលើ​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ការខិតខំ​ប្រឹងប្រែង និង​ការ​សាមគ្គី​គ្នា​នៅ​ថ្នាក់​មូលដ្ឋាន គឺ​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្កចលាចល​ក្នុងសង្គម និង​បទល្មើស​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ បាន​បន្ថែមថា គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ផ្តោត​ការយកចិត្តទុកដាក់ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព នៃ​ការរស់នៅ ក៏​ដូច​ការប្រកបមុខរប​រ​ផ្សេងៗ ពិសេស​យុទ្ធសាស្ត្រ​បញ្ច​កោណ ដែល​ទើប​នឹង​ដាក់​ចេញ​នា​ពេល​ថ្មីៗ​នេះ​។ ជាមួយគ្នា​នោះ ត្រូវខិតខំ​សម្របសម្រួល និង​ដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស មាន​ប្រសិទ្ធិភាព និង​មិន​លម្អៀង ដើម្បី​ផលប្រយោជន៍​គូរ​ភាគី​ទាំងសង្ខាង​។​

​ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​ស្រុក ត្រូវ​ផ្សព្វផ្សាយ និង​ចលនា​សម្អាត​បរិស្ថាន ឱ្យបាន​ស្អាត​ល្អ និង​មាន​ភាព​ឆ្លាត​វ័យ ក្នុងការ​គៀរគរ​រក​ប្រភព​ចំណូល ដើម្បី​យក​មក​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន ឱ្យមាន​ការរីកចម្រើន​ជានិច្ច​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.