ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ សារព័ត៌មាន​ដើរតួនាទី​សំខាន់​នៅ​ក្នុង​ការផ្សព្វផ្សាយ​ការ​ពិត​ជូន​ដល់​ប្រជាជន និង​ពិភពលោក ហើយ​អ្នកសារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​កិច្ចការងារ​នេះ​

ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ សារព័ត៌មាន​ដើរតួនាទី​សំខាន់​នៅ​ក្នុង​ការផ្សព្វផ្សាយ​ការ​ពិត​ជូន​ដល់​ប្រជាជន និង​ពិភពលោក ហើយ​អ្នកសារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​កិច្ចការងារ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព ដល់​អ្នកសារព័ត៌មាន​ចំនួន​ជាង ១០០​នាក់ រៀបចំឡើង​ដោយ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​សកល​សន្តិភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា សារព័ត៌មាន​ដើរតួនាទី​សំខាន់​នៅ​ក្នុង​ការផ្សព្វផ្សាយ​ការ​ពិត​ជូន​ដល់​ប្រជាជន និង​ពិភពលោក ហើយ​អ្នកសារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​កិច្ចការងារ​នេះ​។ ពិធី​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ​២០២៣ នា​អគារ​សេរីភាព ស្ថិតក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា ដើម្បីឱ្យ​សារព័ត៌មាន​កាន់តែ​មាន​គុណភាព អ្នកសារព័ត៌មាន​ត្រូវ អនុវត្ត​នូវ​គោលការណ៍ ៣​ជាសំខាន់ គោរព​ក្រមសីលធម៌ សរសេរ​ព័ត៌មាន​ពិត​ឈរលើ​ប្រភព និង​ប្រកាន់​គោលការណ៍​បី ខ្លី ខ្លឹម ខ្លាំង ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា នៅក្នុង​អាណត្តិ​ទី​៧​នេះ ក្រសួង​ព័ត៌មាន នឹង​ធ្វើឱ្យ​វិស័យ​សារព័ត៌មាន ទៅ​ជា​វិស័យ​អាទិភាព​ដើរតួនាទី​សំខាន់ ជា​សំឡេង​របស់​កម្ពុជា មានន័យ​ថា សារព័ត៌មាន​ទាំងអស់ មាន​តួនាទី​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា ទៅ​ប្រជាជន​ទៅ​ពិភពលោក​។ ក្រសួង​ក៏​បាន​ផ្តោត​ទៅលើ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន សំដៅ​អគារ សំភារៈ សម្រាប់​បម្រើ​ការងារ​ប្រចាំថ្ងៃ និង​ទំនើបកម្ម​សមត្ថភាពរ​បស់​មន្ត្រី និង​អ្នកយកព័ត៌មាន ស្រប​តាម​ការផ្លាស់ប្តូរ និង​ការវិវត្តន៍​របស់​សង្គម​។ ការធ្វើ​ទំនើបកម្ម​នេះ​មិន​ត្រឹមតែ​ក្នុង​ក្របខណ្ឌ​ក្រសួង​ព័ត៌មាន នោះទេ គឺ​សម្រាប់​អ្នកសារព័ត៌មាន​ជារួម​ក៏​ត្រូវ​ធ្វើ​ទំនើបកម្ម​នេះដែរ ដោយ​ក្រសួង​បាន ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិក្រឹត្យការ​សារព័ត៌មាន ដើម្បី​ជា​ការពង្រឹង​សមត្ថភាព​របស់​អ្នកសារព័ត៌មាន សម្រាប់​មាន​មូលដ្ឋាន​រឹងមាំ​ក្នុង​ការផលិត និង​សរសេរ​អត្ថបទ​ព័ត៌មាន​ដែល​មាន​គុណភាព​។​

​កម្រិត​នៃ​ចំណះ​ដឹង និង​ធនធាន​មនុស្ស​កម្ពុជា​មាន​ការរីកចម្រើន ដូច្នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ចាំបាច់​ត្រូវ​ពង្រឹង​ការផលិត​ព័ត៌មាន​ប្រកបដោយ​គុណភាព​ដើម្បី​បម្រើឱ្យ​អ្នកអាន​របស់ខ្លួន និង​ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ធនធាន​មនុស្ស​របស់​កម្ពុជា​តា​មរយៈ​ការផ្តល់​ព័ត៌មាន​ពិត រហ័ស និង​មាន​គុណភាព​។

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​លើក​ពី​កិច្ចការងារ​គាំពារ​មន្ត្រី និង​អ្នកសារព័ត៌មាន ដោយ​ក្រសួង​ព័ត៌មាន​ព័ត៌មាន បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​រោគវិនិច្ឆ័យ ប៊ីយ៉ូ​មេឌីក ដើម្បី​ទទួល​បាន​ការ​បញ្ចុះតម្លៃ ៣០% លើ​សេវា​ពិនិត្យ​សុខភាព ដោយ​គ្រាន់តែ​អ្នកសារព័ត៌មាន​អញ្ជើញ​ទៅ បង្ហាញ​កាត​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ព័ត៌មាន ។​

​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​សារព័ត៌មាន​បោះពុម្ពផ្សាយ​បាន​ចុះបញ្ជីរ​នៅ​ក្រសួង​ព័ត៌មាន មាន​ចំនួន​ប្រមាណ ៥០០ អាជ្ញា​បណ្ណ​, វិទ្យុ​FM មាន​ជាង​២២១ ស្ថានីយ៍ នៅ​ទូទាំង​ប្រទេស , ស្ថានីយ៍ទូរទស្សន៍ មាន ២១ ប៉ុ​ស្ត៍ ទូរទស្សន៍​ខ្សែកាប​មាន​ជាង ៩០ ប៉ុ​ស្ត៍​, សារព័ត៌មាន​អន​ឡាន​មាន​ចំនួន ជាង ៩០០ អាជ្ញា​បណ្ណ តែ​មាន​បងប្អូន​មួយចំនួន​ទៀត​បាន​ប្រតិបត្តិការ ការងារ​សារព័ត៌មាន ដោយ​មិន​ចុះបញ្ជី​ត្រឹមត្រូវ​។ ដូច្នេះ​សូម​មក​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ប្រតិបត្តិការ ការងារ​ជា​អ្នកសារព័ត៌មាន ស្រប​តាម​ផ្លូវច្បាប់ ហើយ​ក្រសួង​ព័ត៌មាន ផ្តល់​នូវ​មេធាវី​ជួយ​ការពារ​ដល់​អ្នកសារព័ត៌មាន ដែល​ប្រកប​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ និង​ស្រប​តាម​ក្រម​សីល​ធ​ម៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ។​

​លោក ហ៊ុន មករា ប្រធាន​សមាគម​សម្ពន្ធ័​អ្នកសា​រសកលសន្តិភាព បាន​ជម្រាបជូន​ថា ការរៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ពង្រឹងសម​ត្ថភាព វិជ្ជាជីវៈ​អ្នកសារព័ត៌មាន នេះ​ត្រូវបាន​ធ្វើឡើង​ជា​លើក​ទី​៤ សម្រាប់​រយៈពេល​១​ថ្ងៃ ដល់​បងប្អូន​អ្នក សារព័ត៌មាន ជាច្រើន​អង្គភាព មកពី​តាម​បណ្តា​រាជធានី​ខេត្ត ក្រុង​ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ជាង​១០០ នាក់ ។​

​នៅក្នុង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះដែរ លោក សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួលបន្ទុក​ភារកិច្ច​ដឹកនាំ​សម្របសម្រួល​ការងា​ររ​វាង​ក្រសួង​ព័ត៌មាន និង​សមាគម​សារព័ត៌មាន​នៅ​កម្ពុជា បាន​គួសបញ្ជាក់​ពី​កិច្ចការងារ​ដើម្បី ពង្រឹង វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​របស់​អ្នកសារព័ត៌មាន​-​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​យល់ដឹង​ពី​តម្លៃ​នៃ​ការចូលរួម​ដល់​សង្គម និង​ខ្លួនឯង​ផ្ទាល់ ព្រោះ​សារព័ត៌មាន​ជា​អាវុធ​មុខ​ពីរ​។ ជាមួយ​នេះ​គឺ​ចូលរួម​សុខទុក្ខ​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន ដោយ​បាន​បង្កើត​ក្រុម​មេធាវី​ការពារ​អ្នកសារព័ត៌មាន និង​ថ្មីៗ​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​គិតគូរ​យកចិត្ត​ទុក​ដា​លើ​សុខមាលភាព​ដល់​មន្ត្រី​មន្ត្រី​ក្រសួង និង​អ្នកសារព័ត៌មាន​។​

​ពង្រឹង​ការងារ​ចុះបញ្ជី​សមាគម​អ្នកសារព័ត៌មាន និង​បណ្តាញ​ព័ត៌មាន​ផ្សព្វផ្សាយ​ផ្សេងៗ ឱ្យ​ឋិត​ក្រោម​ច្បាប់ ស្រប​តាម​បទដ្ឋាន​គតិ​យុទ្ធ​របស់​ក្រសួង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.