បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី ២០ខែតុលា ឆ្នាំ២០២៣ សប្បុរសជនជនជាតិឥណ្ឌូនេស៊ី ដឹកនាំដោយលោកហួត ហុងសេ បានឧបត្ថម្ភអង្ករចំនួន១,៥០០គីឡូក្រាម មកប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីវង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុម ការងារ សប្បុរសជនជនជាតិឥណ្ឌូនេស៊ីដែលជានិច្ចកាលតែងតែផ្តល់អំណោយ និងសម្ភារៈផ្សេងៗជាបន្តបន្ទាប់ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ជូនដល់កងកម្លាំងនគរបាល ក្នងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និង ការងារសង្គមផ្សេងៗ ។
លោកឧត្តមសេនីយ៍ស្នងការរងបានជូនពរដល់សប្បុរសជនទាំងអស់រកទទួលទានមានបាន និងជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និង ជួបប្រទ:តែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕




