ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខូយ រីដា ផ្ញើ​សារលិខិត​ជូនពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ខួបកំណើត​គម្រប់ ៤៦ ឈានចូល ៤៧​ឆ្នាំ​!

ឯកឧត្តម ខូយ រីដា ផ្ញើ​សារលិខិត​ជូនពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ខួបកំណើត​គម្រប់ ៤៦ ឈានចូល ៤៧​ឆ្នាំ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​ឱកាស​ដ៏​នក្ខត្ត​ឫក្ស មង្គល​សួស្តី នៃ​ថ្ងៃ​ខួបកំណើត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គម្រប់ ៤៦​ឆ្នាំ ឈានចូល ៤៧​ឆ្នាំ នា​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣, ឯកឧត្តម ខូយ រីដា អភិបាល​នៃគណៈអភិបាលខេត្តពោធិសាត់ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា​ការពារ និង​សូម​ប្រោស​ប្រទាន​នូវ​សព្វ​សាធុកា​រពរ បវរ​មហាប្រសើរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ ព្រមទាំង​បុត្រ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​សម្ដែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាល​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិបតី ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត និង​បញ្ញា​ស្មារតី ពុះពារ​រាល់​ឧបសគ្គ​ក្នុង​ការចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​ពេញលេញ ក្នុង​ការការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យភាព​ជាតិ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​

​ស្ថិតក្នុង​ឱកាស​ដ៏​មហោឡារិក ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​គោរព​ជូនពរ សម្តេច​មហា​បវរ​ធិបតី និង លោកជំទាវ ព្រមទាំង​បុត្រ សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ជន្មាយុ​យឺនយូរ បញ្ញាញាណ​វាងវៃ ដើម្បី​បន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម បម្រើ​ជាតិ​មាតុភូមិ​ដ៏​បវរ​នៃ​យើង និង​សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.