ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ១​សប្តាហ៍ មុន​អនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​បើក​កិច្ចប្រជុំ​ដាក់​ផែនការ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ១​សប្តាហ៍ មុន​អនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​ ៖ អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់បទបញ្ជា​ដល់​នគរបាល​ចរាច​រណ៍​ទូទាំង​ប្រទេស ត្រូវ​បង្កើន​ការអប់រំ​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ សំដៅ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យនៅ​កម្រិត​ទាប​បំផុត​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង​ផែន​សណ្តាប់ធ្នាប់ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​៩ ឲ្យ​ចុះ​ទៅ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​អ្នកប្រើប្រាស់​ផ្លូវ មួយ​សប្តាហ៍ មុន​អនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឬ​ធ្វើការ​ផាកពិន័យ​នៅ​សប្តាហ៍​បន្ទាប់​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ជម្រុញ​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​ទាំងអស់ ត្រូវធ្វើ​ផែនការ​សកម្មភាព ផែនការ​យុទ្ធសាស្ត្រ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធិភាព​។ កម្លាំង​នគរបាល​ចរាចរណ៍​ទាំងអស់​ត្រូវ​ពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ​: ច្បាប់ បច្ចេកទេស និង​ការប្រែប្រួល​បច្ចេកវិទ្យា​។ ពេល​បំពេញការងារ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ ត្រូវមាន​សម្តី​ទន់ភ្លន់ ក្រមសីលធម៌ និង​វិជ្ជាជីវៈ ឈរលើ​គោលការណ៍​គោរព​ច្បាប់ គោរព​វិន័យ និង​បទបញ្ជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.