ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ពោធិ៍សាត់ និង​ផ្សារ​សាមគ្គី​ក្រគរ

អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ពោធិ៍សាត់ និង​ផ្សារ​សាមគ្គី​ក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ អមដំណើរ​ដោយ​ឯកឧត្តម​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ និង​អាជ្ញាធរ​ពាក់ព័ន្ធ នា​ថ្ង​ទី​១៧-១៨ ខែតុលា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ បងប្អូន​អាជីវករ ដែល​បាន​នឹង​កំពុង​ធ្វើ​អាជីវកម្ម​លក់ដូរ​ទំនិញ នៅ​ផ្សារ​ពោធិ៍សាត់ និង​ផ្សារ​សាមគ្គី​ក្រគរ ក្នុង​គោលបំណង​ក្តាប់​នូវ​រាល់​បញ្ហា​មួយចំនួន ពិសេស​បង្កើត​នូវ​ភាព​ស្និទ​ស្នាល ចំពោះ​អ្នកលក់ដូរ កញ្ជើរ កញ្ច្រែង ល្អី​បន្តិចបន្តួច ដោយ​មិន​ត្រូវ​យក​ភាស៊ី​នោះឡើយ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​ជួប​ផ្ទាល់​ជាមួយ​អ្នកលក់ដូរ​កញ្ជើរ កញ្ច្រែង ល្អី​បន្តិចបន្តួច ជាមួយនឹង​ចាស់ៗ ដែល​កន្លងមក​តែងតែ​បង់​ភាស៊ី​ប្រចាំ​នោះ ពេល​នេះ​អភិបាលខេត្ត​បាន​ស្នើ​ឱ្យ​ម្ចាស់​ភាស៊ី ក៏​ដូច​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត រួម​ទាំង​អ្នកពាក់ព័ន្ធ​បញ្ឈប់​ក្នុង​ការបង់​ភាស៊ី​។ ការអនុវត្ត​បែបនេះ ក្នុង​គោលបំណង​ចូលរួម​ចំណែក​ជួយផ្តល់​ទីកន្លែង​លក់ដូរ​សម្រាប់​រក​ទទួល​ទាន​ប្រចាំថ្ងៃ និង​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​ដល់​ពួកគាត់ កាន់តែ​ប្រសើរ​ឡើង​។ ជាមួយគ្នា​នោះ​សូម​ឱ្យ​អ្នក​ទទួលបន្ទុក​ភាស៊ី និង​រដ្ឋបាល​ស្រុក ត្រូវ​ចូលរួម​សហការ​រៀបចំ​ទីតាំង​លក់ដូរ​ឱ្យ​មាន​របៀបរាបរយ សណ្តាប់ធ្នាប់​ល្អ ទៅតាម​ទីតាំង​បានកំណត់ មិន​អណាធិបតេយ្យ ដែល​បង្ក​ការប៉ះពាល់​ដល់​អ្នកដំណើ​រ​។​

​ចំពោះ​សមត្ថកិច្ច​មូលដ្ឋាន គណៈកម្មការ​ផ្សារ និង​សន្តិសុខ ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​នៅក្នុង និង​ជុំវិញ​ទីផ្សារ ព្រមទាំង​បង្កើន​ការយកចិត្តទុកដាក់ ក្នុង​ការគ្រប់គ្រង​រាល់​សំរាម កាក​សំណល់​រឹង​រាវ ទីផ្សារ និង​ប្រព័ន្ធ​បង្ហូរទឹក​ជុំវិញ​ផ្សារ ជាពិសេស​បរិវេណ​មុខ​ផ្សារ​ឱ្យ​បាន​ស្អាត​ល្អ និង​មាន​សោភ័ណ្ឌភាព ដើម្បី​ធានា​ដល់​ចរន្តទឹក​ហូរ​បាន​ទាន់ពេលវេលា មិន​បង្ក​ឱ្យមាន​ការកកស្ទះ ហើយក៏​ជា​មុខមាត់​របស់​ផ្សារ និង​រដ្ឋបាល​ក្រុង​ស្រុក​យើង​។​

​ឯកឧត្តម​ក៏បាន​លើកឡើង​ផងដែរ​ថា ផ្សារ​ក្រគរ រហូតមកដល់​ពេលនេះ​ពិនិត្យឃើញថា កាន់តែ​មាន​របៀបរាបរយ និង​មាន​សោ​ភណ្ឌ​ភាព​ល្អ​ច្រើន ជាង​ផ្សារ​ពោធិ៍សាត់ នេះ​គឺ​ដោយសារ​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ឃុំ គណៈកម្មការ​ផ្សារ និង​មាន​ការចូលរួម​ពី​បងប្អូន​អាជីវករ​នោះ ទើប​ធ្វើ​ផ្សារ​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ពី​គ្រប់​មជ្ឈដ្ឋាន​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សូម​ឱ្យ​រដ្ឋបាល​ក្រុង​ស្រុក គណៈកម្មការ​ផ្សារ ត្រូវ​ពិនិត្យ​តាមដាន​ជាប់​ជាប្រចាំ ដើម្បី​ក្តាប់បាន​នូវ​រាល់​បញ្ហា​ប្រឈម​នានា ដែល​កើតមាន​ចៀសវាង​បង្ក​ការ​ថ្នាំងថ្នាក់ ពី​សំណាក់​បងប្អូន​អាជីវករ​មកលើ​ថ្នាក់ដឹកនាំ​។​

​នៅពេល​អញ្ជើញ​ចុះ​ជួប​បងប្អូន​អាជីវករ នៅក្នុង​ផ្សារ​ពោធិ៍សាត់ និង​ផ្សារ​សាមគ្គី​ក្រគរ​នោះ ឯកឧត្តម​អភិបាលខេត្ត រួម​ជាមួយ​ក្រុម​ការងា​រ​បាន​អញ្ជើញពិសា​អាហារ បបរ គុយទាវ មាន​សភាព​សាមញ្ញ និង​បង្កើត​នូវ​ភាពស្និទ្ធស្នាល ជាមួយ​បងប្អូន​អាជីវករ ដោយ​ក្តី​រីករាយ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.