ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​មួយរូប​ដែល​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ ឃាតកម្ម​គិត​ទុកជាមុន​

សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​មួយរូប​ដែល​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ ឃាតកម្ម​គិត​ទុកជាមុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៥:១៥ នាទី នៅ​ចំណុច ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ យុវជន​ជនសង្ស័យ​មួយរូប ត្រូវបាន​នាំ​ខ្លួន ដោយ​អនុវត្ត​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន លេខ ៧៧៤ ត​.​ព្រ និង ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ ឃាតកម្ម​គឹ​ត​ទុកជាមុន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ដែល​បណ្តាលឲ្យ​ជនរងគ្រោះ ( ស្លាប់ ) ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​សកម្មភាព​នាំ​ខ្លួន​នេះ គឺ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង និង ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក ឧត្ដមសេនីយ៍ត្រី នូ ជី​វន្ត័ ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដោយ​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសហការ​ជាមួយ លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត លោក វរសេនីយ៍ទោ ព្រហ្ម ពិ​សិទ្ធ អធិការរង ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី ១៧ ខែ តុលា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៥:១៥ នាទី នៅ​ចំណុច ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បាន​ធ្វើ​ការចុះអនុវត្ត​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន លេខ ៧៧៤ ត​.​ព្រ របស់លោក គា សីហា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង ដែល​បង្គាប់​ឲ្យ​ចាប់ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិ​ត្រា ហៅ ធី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ អូរ​បាក់​ត្រា ឃុំ ព្រ​ងិល ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ ឃាតកម្ម​គឹ​ត​ទុកជាមុន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ដែល​បណ្តាលឲ្យ​ជនរងគ្រោះ ឈ្មោះ រឿន សំ​រ៉ង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្តួ​ត សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ( ស្លាប់ ) ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.