ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ប្រកាស​បដិសេធ​ព័ត៌មាន​មិន​ពិត​ដែល​ផ្សាយ​ដោយ សកម្មជន​បក្សប្រឆាំង​ក្រៅ​ស្រុក​មួយចំនួន​ដែល​ថា មាន​និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​, និស្សិត​ខ្មែរ​ជាង​៤៥០​នាក់​នៅ​ប្រទេស​អ៉ីស្រាអែល មាន​សុវត្ថិភាព​ជាធម្មតា និង​កំពុង​បំពេញ​កម្មសិក្សា​នៅ​តាម​កសិដ្ឋាន​រៀងៗ​ខ្លួន

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ប្រកាស​បដិសេធ​ព័ត៌មាន​មិន​ពិត​ដែល​ផ្សាយ​ដោយ សកម្មជន​បក្សប្រឆាំង​ក្រៅ​ស្រុក​មួយចំនួន​ដែល​ថា មាន​និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​, និស្សិត​ខ្មែរ​ជាង​៤៥០​នាក់​នៅ​ប្រទេស​អ៉ីស្រាអែល មាន​សុវត្ថិភាព​ជាធម្មតា និង​កំពុង​បំពេញ​កម្មសិក្សា​នៅ​តាម​កសិដ្ឋាន​រៀងៗ​ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូ​ណា នៅ​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​ចេញ​មក​ច្រាន​ចោល​នូវ​ព័ត៌មាន​ដែល​ផ្សាយ​ដោយ សកម្មជន​បក្សប្រឆាំង​ក្រៅ​ស្រុក​មួយចំនួន​ដែល​ថា មាន​និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​។​

​លោក ប៉ែន បូ​ណា បានបញ្ជាក់​ថា និស្សិត​ខ្មែរ​ជាង​៤៥០​នាក់​ដែល​កំពុង​សិក្សា​និង​ហាត់​ការ​នៅ​ប្រទេស​អ៉ីស្រាអែល មាន​សុវត្ថិភាព​ជាធម្មតា និង​កំពុង​បំពេញ​កម្មសិក្សា​នៅ​តាម​កសិដ្ឋាន​រៀងៗ​ខ្លួន​។​

​លោក ប៉ែន បូ​ណា បាន​បញ្ជាក់​ឱ្យដឹង​ដូច្នេះ​ថា «​និស្សិត​ខ្មែរ​ជាង​៤៥០ នាក់​ដែល​កំពុង​សិក្សា​និង​ហាត់​ការ​នៅក្នុង​ប្រទេស​អ៉ីស្រាអែល មាន​សុវត្ថិភាព​ជាធម្មតា និង​កំពុង​បំពេញ​កម្មសិក្សា​នៅ​តាម​កសិដ្ឋាន​រៀងៗ​ខ្លួន​។ សូម​បដិសេធ​ព័ត៌មាន​មិន​ពិត​ដែល​ផ្សាយ​ដោយ​សកម្មជន​បក្សប្រឆាំង​ក្រៅ​ស្រុក​មួយចំនួន​ដែល​ថា មាន​និស្សិត​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​»​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​ជា​ថ្មី​ថា «​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់​ជា​និច្ច​ចំពោះ សុខទុក្ខ​និស្សិត​ខ្មែរ​ទាំងអស់ នៅក្នុង​ប្រទេស​អ៉ីស្រាអែល ដោយ​ចាត់ទុក​សុវត្ថិភាព​របស់​ពួកគេ​ជា​អាទិភាព​ចម្បង​បំផុត​។ ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ដែល​មាន​ក្រសួង​ការ​រទេស​និង​សហ​ប្របត្តិការ​អន្តរជាតិ ក្រសួង​អប់រំ ក្រសួង​កសិកម្ម ព្រមទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច​មួយចំនួន​ទៀត ធ្វើការ​ទាក់ទង​ជា​ប្រចាំ​ជាមួយ​និស្សិត និង​ម្ចាស់​កសិដ្ឋាន​ដែល​ពួកគេ​ស្នាក់នៅ ក៏ដូចជា​អាជ្ញាធរ​អ៉ីស្រាអែល ដើម្បី​ការពារ​សុវត្ថិភាព​ជូន​និស្សិត​ខ្មែរ​ទាំងអស់ ក៏ដូចជា​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ​ជាបន្ទាន់​ប្រសិនបើ​ពួកគេ​ត្រូវការ​»​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​ដឹកនាំ​បាន​យកចិត្ត​ដាក់​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​បងប្អូន​និស្សិត​ខ្មែរ កំពុង​រស់នៅ និង​ធ្វើការ នៅ​ប្រទេស​អ៉ី​ស្រា​អ៊ែ​ល បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា ដោយ​អាវុធ​រវាង​កងទ័ព​អ៉ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​។​

​លោក​បន្តថា បច្ចុប្បន្ន​នេះ​និស្សិត​ខ្មែរ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អ៉ីស្រាអែល​ចំនួន ៤៥២​នាក់ មាន​សុ​វត្តិភាព​ទាំងអស់គ្នា ដោយ​មាន​ការការពារ​យ៉ាង​តឹងរឹង ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​របស់​អ៊ីស្រាអែល នៅក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ ក៏​ដូចជា​ពី​សំណាក់​កសិដ្ឋាន ដែល​ពួកគាត់​កំពុងស្នាក់នៅ និង​ហាត់​ការ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.