ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ប្រើ​វិធានការ​ក្តៅ ឃាត់ខ្លួន​ជន​ឈូសឆាយ និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ប្រើ​វិធានការ​ក្តៅ ឃាត់ខ្លួន​ជន​ឈូសឆាយ និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ប្រើ​វិធានការ​ក្តៅ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ឃ្លាត់​ខ្លួន​មនុស្ស​១២​នាក់ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ឈូសឆាយ និង​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ត្រ​ភូមិ​ស្រង់​យង់​ជើង ឃុំ​ស្រយង់ និង​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​

​ទន្ទឹម​នឹង​ការឃាត់ខ្លួន​មនុស្ស​ហើយ​នោះ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​ម៉ូតូ​ពី​រគ្រឿង​, ម៉ាស៊ីន​ត្រង់សឺន័រ​ពីរ​គ្រឿង​, រថយន្ត​ពីរ​គ្រឿង និង​ត្រាក់ទ័រ​មួយគ្រឿង​។​

​ការប្រើ​វិធានការ​ក្តៅ​របស់​ឯកឧត្តម គីម រិទ្ធី បាន​កើតមានឡើង បន្ទាប់ពី​ស្ត្រី​ឈ្មោះ ទួន ចន្ទ្រា បាន​នាំ​បក្ខពួក​របស់​ខ្លួន ចុះ​ធ្វើ​សកម្មភាព​ឈូស​បំផ្លាញ ផលដំណាំ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ ស្ថិត​នៅ​ភូមិសាស្ត្រ​ដូច​រៀបរាប់​ខាងលើ​។​

​សេចក្តីរាយការណ៍​អោយដឹងថា នៅ​យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ការធ្វើ​សកម្មភាព​នេះ ដោយ​ស្ត្រី​ឈ្មោះ ទួន ចន្ទ្រា អះអាងថា ដី​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ ប៉ុន្តែ​ការធ្វើ​សកម្មភាព​ខាងលើ​មិន​អំណាច​ដីការ​ណាមួយ​សម្រាប់​ការអនុវត្តន៍​នោះ​ឡើយ​។​

​ដោយយោង​តាម​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា ដី​ខាងលើ​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ បាន​មក​រស់នៅ និង​បង្កបង្កើនផល​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មកហើយ​។ ជាមួយ​គ្នា​ដំណាំ​ឈើ​ហូប​ផ្លែ បាន​ដុះ​លូតលាស់​ធំៗ អាច​ហូប​ផ្លែ​បាន​ទៅហើយ​។ នេះ​ជា​ភស្តុតាង​ថា ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ បាន​កាន់កាប់​ដី​នេះ​យូរ​ឆ្នាំ​មកហើយ​។​

​ឯកឧត្តម គីម រិទ្ធី បាន​គូសបញ្ជាក់ថា ឫស្សគល់​នៃ​បញ្ហា​បែប​ណា​ជា​រឿង​មួយ តែ​ការប្រើ​អំពើហិង្សា​ឈូសឆាយ​ផលដំណាំ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការដឹងឮ​ពី​តុលាការ និង​អាជ្ញាធរ​ខេត្ត គឺ​ជា​ទង្វើ​ខុសច្បាប់ ដែល​មិន​អាច​ទទួលបាន​នោះឡើយ​។​

​បច្ចុប្បន្ននេះ ស្ត្រី​ឈ្មោះ ទួន ចន្ទ្រា នឹង​បក្ខបួក ត្រូវបាន​ឯកឧត្តម គីម រិទ្ធី បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន រង់ចាំ​ការស្រាវជ្រាវ​រក​ការពិត​លើ​រឿង​នេះ​ជា​ក្រោយ​។ ឯកឧត្តម គីម រិទ្ធី បាន​អះអាង​ថា ឯកឧត្តម​នឹង​ស្រាវជ្រាវ​រក​ការពិត​ក្នុង​រឿង​នេះ ដោយ​ឯកឧត្តម​មិន អនុញ្ញាត​ឱ្យ​មាន​ការបំពាន​ច្បាប់ និង​បង្ក​ការឈឺចាប់​ណាមួយ​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​នោះឡើយ​។​

​វិធានការ​ក្តៅ​របស់​ឯកឧត្តម គីម រិទ្ធី លើ​សំណុំរឿង​ខាងលើនេះ ទទួលបាន​ការចាប់អារម្មណ៍ និង​កោតសរសើរ​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ជាខ្លាំង​។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណាត់​របស់​ឯកឧត្តម​អភិបាលខេត្ត​។ ពួក​គេ​ចាត់ទុក​ចំណាត់ការ​នេះ បង្ហាញឱ្យឃើញ​ពី​ទឹកចិត្ត​របស់​អភិបាលខេត្ត ក្នុង​ការគិតគូរ និង​ការពារ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ពី​ការរំលោភបំពាន​របស់​ជនខិលខូច​៕ ព័ត៌មាន ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.