ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​ចិន​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​ចិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែតុលា ឆ្នាំ​២០២៣ នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ចូលរួម​មេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​។​

​ដំណើរ​អញ្ជើញ​ចូលរួម​វេទិកា​ខាងលើនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​។ វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​៣ (3o BRF) សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែតុលា​ឆ្នាំ​២០២៣ នៅ​រដ្ឋធានី​ប៉េកាំង ក្រោម​មូលបទ «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ ប្រកបដោយ​គុណភាព​ខ្ពស់​៖ រួមគ្នា​ដើម្បី​ការអភិវឌ្ឍ និង​វិបុលភាព​រួម​»​។​

​នៅក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ​នេះ សម្ដេច​ធិបតី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្ដីពី «​សេដ្ឋកិច្ច​ឌីជីថល ជា​ប្រភព​នៃ​កំណើន​ថ្មី​»​។ អំឡុងពេល​ចូលរួម​វេទិកា​នេះ សម្តេច​ធិបតី នឹង​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ឥស្សរជន​បរទេស​ដទៃ​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.