ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​១១​ឆ្នាំ នៅ​បុរី​វប្បធម៌​កោះ​សំពៅ​មាស

ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​១១​ឆ្នាំ នៅ​បុរី​វប្បធម៌​កោះ​សំពៅ​មាស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​អាទិត្យ ១​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បច្ចស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៣ រដ្ឋបាល​សាលាខេត្ត បាន​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរៈរាជបិតា​ជាតិ​ខ្មែរ គម្រប់​ខួប​១១​ឆ្នាំ នៅ​បុរី​វប្បធម៌​កោះ​សំពៅ​មាស​ជា​ទីប្រជុំជន ស្ថិតក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​សមាជិក សមាជិកា ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រមាណ​៧០០​នាក់​។​

​ដើម្បី​តបស្នង​ព្រះ​មហាករុណា​ទិគុណ និង​ព្រហ្មវិហា​ធម៌​ដ៏​ថ្លៃថ្លា ឧត្តុង្គឧត្តម​វិសេសវិសាល​របស់​ព្រះអង្គ​នោះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​បានរៀបចំ​ឱ្យមាន​ការតុបតែង​លម្អ​ដាក់តាំង​ព្រះ​បរម​ឆាយា​លក្ខណ៍ បំភ្លឺ​ភ្លើង​ព៌ណ លើក​ទង់ជាតិ ទង់​សាសនា ទង់​ព្រះមហាក្សត្រ នៅតាម​មន្ទីរ អង្គភាព រដ្ឋបាល​ស្រុក ក្រុង រហូតដល់​មូលដ្ឋាន​។ ចំពោះ​កន្លែង​គោរព​ពិធី ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន បាន​ចូលរួម​ដាក់កូរោ​ន​ដែល​មាន​១១​ផែន ប្រទាន​ព្រះ​អគ្គី​ជ័យ ទាន ធូប ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រមទាំង​និមន្ត​ព្រះសង្ឃ​ចំនួន​៧​អង្គ បង្សុកូល​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសលផល​បុណ្យ ទៅ​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា​។​

​ផ្អែក​តាម​សា​លិខិត​របស់​រដ្ឋបាល​ខេត្ត ដោយ​បាន​បញ្ជាក់ថា នេះ​គឺជា​បុណ្យ​គម្រប់​ខួប​១១​ឆ្នាំ ដែល​ទូលព្រះបង្គំ​យើងខ្ញុំ ជា​កូនចៅ​ចៅទួត ក្នុង​ជួរ​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣ និង​ប្រជាពលរដ្ឋ​គ្រប់​ស​ញ្ញាតិ​ទូទាំង​ខេត្ត​ពោធិ៍សាត់ សូម​សម្តែង​នូវ​ស​មាណទុក្ខ​យ៉ាង​ក្រៀមក្រំ​ក្រៃលែង រក​ទីបំផុត​គ្មាន ចំពោះ​ការយាង​ទីវង្គត​របស់​ព្រះករុ​ណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ​ព្រះ​វរៈ​រាជ្យ បិតា​ឯករាជ្យ​បូរណៈភាព និង​ឯករាជ្យ​ជាតិខ្មែរ​។ ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ៏ ១១​កើត ខែ​ក​ក្កិក ឆ្នាំច ចត្វា​ស័ក ព​.​ស​២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២​។ ព្រះអង្គ​បាន​យាង​ចូល​ព្រះ​ទីវង្គត​នៅថ្ងៃចន្ទ ១៥​រោជ ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​ទីក្រុង​បេកាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ដោយ​ទទួល​ព្រះ​បរម​ប​ប្ឆាម​រណនា​ម Ç​ព្រះ​បរម​រតន​កោដ្ឋ​È​។ ព្រះអង្គ​គឺជា​ព្រះមហាក្សត្រ​មួយ​ព្រះអង្គ​ប្រកបដោយ​ទសពិត​រាជធម៌​កម្រ​រកបាន ជា​ក្សត្រ​មាន​បទពិសោធន៍​ជា​ចាស់ទុំ ក្នុង​ចលនា​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ មហា​សាមគ្គីភាព ឯកភាព​ជាតិ​រឹងមាំ ជា​អគ្គ​ពុទ្ធ​សាសនូបត្ថម្ភ​ខ្មែរ និង​ជា​ព្រះរាជ​ឧបត្ថម្ភ​បិតា នៃ​ពុទ្ធសាសនិក​ពិភពលោក ។​

​ការ​សោយ​ព្រះ​ទីវង្គត គឺជា​ការបាត់បង់​នូវ​ព្រះមហាវីរៈក្សត្រ​ដ៏​ឆ្នើម ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល​បញ្ញាញាណ ចំពោះ​ជាតិ​មាតុភូមិ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជា​ការបាត់បង់​នូវ​កំពូល​ស្ថាបនិក​សន្តិភាព​ជាតិ អន្តរជាតិ ដោយ​ព្រះអង្គ​ជា​ក្សត្រ ដ៏​មាន​ប្រជាប្រិយ៍ភាព​ជាទីបំផុត​។

​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បែក​ឆ្ងាយ​ពី​ព្រះ​ភ​ក្ត្រ័ និង​ព្រះកាយ​ជា​រៀងរហូត​ពី​ព្រះអង្គ​។ ទូលព្រះបង្គំ​យើងខ្ញុំ ជា​កូន ជា​ចៅ ចៅទួត​របស់​ព្រះអង្គ ទូទាំង​ខេត្ត​ពោធិ៍សាត់ សូម​លើក​អញ្ជលី​បូ​ង​សួង​សំបូ​ង សំ​រូង​ដល់​គុណ​កែវ​ទាំងបី គឺ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​បារមី​ព្រះមហាក្សត្រ​ជំនាន់​មុនៗ សូម​ជួយ​យិតយោង​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​តា​សម្តេច​តា​ទួត​ឲ្យបាន​ទៅ​កាន់​សុគតិភព ពោល​គឺ​សួគ៍​និព្វាន​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ទួល​ព្រះ​បង្គំ​យើងខ្ញុំ សូម​ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហាក្សត្រី នរោត្តម​មុនីនាថ​សីហនុ ព្រះ​វ​រាជ​មាតា ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្លូរ និង​សុភមង្គល សូម​ឲ្យ​ព្រះអង្គ ទទួល​បាន​សេចក្តី សុខ​ចម្រើន ក្នុង​ព្រះ​រាជសម្បត្តិ មាន​ព្រះ​សុខភាព​ជន្មាយុ​យឺនយូ ទ្រង់​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ព្រះពុទ្ធសាសនា និង​ប្រជាពលរដ្ឋ​ខ្មែរ​ត​រៀង​ទៅ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.