នាថ្ងៃទី ១១ តុលា ២០២៣ នាសាលាខេត្តព្រះវិហារ មានប្រារព្ធពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធីអភិបាលខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធីអភិបាលខេត្ត មានមតិសំណេះសំណាលមួយចំនួនដូចខាងក្រោម៖
១. សូមពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំណុះសាលាខេត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
២. សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ដែលតែងតែណែនាំ តម្រងទិស ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីឆ្លើយតបទៅនិងផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត
៣. សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការចំណុះសាលាខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ច និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ៕
ព័ត៌មានដោយ លឹម សាវុធ




