ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​កែប ជម្រុញ​អោយ​ថ្នាក់ក្រោម​រក្សាសុខ​សុវត្ថិភាព​ភ្ញៀវទេសចរ​អោយបាន​ល្អ​អំឡុង​ថ្ងៃ​ឈប់សម្រាក់​បុណ្យ​ភ្ជុំបិណ្ឌ​

អភិបាលខេត្ត​កែប ជម្រុញ​អោយ​ថ្នាក់ក្រោម​រក្សាសុខ​សុវត្ថិភាព​ភ្ញៀវទេសចរ​អោយបាន​ល្អ​អំឡុង​ថ្ងៃ​ឈប់សម្រាក់​បុណ្យ​ភ្ជុំបិណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​: ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បាន​ជម្រុញ​ដល់​មន្ត្រីរាជការ កងកម្លាំង ប្រធាន​មន្ទីរ​អង្គភាព អភិបាលក្រុង ស្រុក សហការ​គ្នា​អោយបាន​ល្អ​ក្នុង​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ទីសាធារណៈ និង​ត្រៀម​រៀបចំ​កម្លាំង​ប្រចាំការ​តាម​គោលដៅ​ក្នុង​តំបន់​ទេសចរណ៍​នី​មួយៗ ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្ដរជាតិ​ដែល​មក​លេង​កំសាន្ត​នៅ​ខេត្ត​កែប​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១៣-១៥ អោយបាន​ល្អ​ប្រសើរ​។​

​មានប្រសាសន៍​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​សាលាខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប នា​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣​នេះ​។ ក្នុងនោះ​ក៏​បាន​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី អភិបាលស្រុក ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ចំណុះ​អោយ​សាលាខេត្ត​កែប​ជាច្រើនរូប​ផងដែរ​។

​ឆ្លៀត​ក្នុង​នោះ​ដែរ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​សាលាខេត្ត ដែល​មាន​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកប​ដោយ​ឆន្ទៈ​មនសិការ​ខ្ពស់ និង​បន្ត​អភិវឌ្ឍន៍​ចំណេះដឹង ពង្រឹងសមត្ថភាព រហូត​ទ​ទូល​បាន​នូវ​ភាពជោគជ័យ ក្នុង​ភារកិច្ច​ការងារ​ជូន​រដ្ឋបាលខេត្ត​កន្លងមក​។​

​ក្នុងនោះដែរ​  ឯកឧត្តម​បណ្ឌិត បាន​ពាំនាំ​នៅ​ប្រសាសន៍​ផ្តាំផ្ញើរ​ការសួរសុខទុក្ខ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​នៅក្នុង​ខេត្ត​កែប និង​សូម​ជូនពរ​ពេល​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើត​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ សូមអោយ​មាន​សុ​វត្ថ​ភាព និង​សូម​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ចប់​ខ្ជូន​ក្នុង​ពេល​បើកបរ​  ដោយ​ពាក់មួក​សុ​វត្តិភាព និង​ពិសា​គ្រឿង​ស្រវឹង​សូម​កុំ​បើកបរ​។​

​សូម​រំលឹក​ថា ជា​រៀងរាល់ឆ្នាំ​ថ្នាក់ដឹកនាំ​ខេត្ត តែងតែ​ជួប​សំណះសំណា​លលើក​ទឹកចិត្ត​ជូន​មន្ត្រីរាជការ​ចំណុះ​អោយ​រដ្ឋបាល​សាលាខេត្ត​  ក្នុង​ឱកាស​ពិធី​បុណ្យ ភ្ជុំ​បិណ្ឌ ក៏​ដូចជា​បុណ្យ​ចូល​ឆ្នាំ​ទៅ​តាម​ទម្លាប់​មិន​ដែល​ខាន​៕ សេង ណា​រិទ្ធ​

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.