ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​ឱ្យ​អាជ្ញាធ​រទាំង​១៤​ខណ្ឌ បែងចែក​កម្លាំង​ចុះ​ល្បាត​ជាប្រចាំ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​បន្ត​រហូត​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក

ឯកឧត្តម ឃួ​ង ស្រេង ណែនាំ​ឱ្យ​អាជ្ញាធ​រទាំង​១៤​ខណ្ឌ បែងចែក​កម្លាំង​ចុះ​ល្បាត​ជាប្រចាំ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​បន្ត​រហូត​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បែងចែក​កម្លាំង​ចុះ​ល្បាត​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ពោល​គឺ​ត្រូវ​ជួយ​មើលថែ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ខណៈ​ដែល​ពួកគាត់​ទៅ​ស្រុកកំណើត​ឬ​ទៅតាម​បណ្តាល​ខេត្ត​អស់ពី​ផ្ទះ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​បាន​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ កម្លាំង​សមត្ថកិច្ច និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​រៀបចំ ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឱ្យបាន​ធំ និង​បាន​ល្អប្រសើរ សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​។​

​ការណែនាំ​បែប​នេះ​របស់​ឯកឧត្តម ឃួ​ង ស្រេង បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣​នេះ ក្នុង​កិច្ចប្រជុំ​ត្រៀម​លក្ខណៈ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីព និង​សំពះ​ព្រះ​ខែ អក​អំបុក ដោយ​ការចូលរួម​ពី​ស្នងការដ្ឋាន​រាជធានី​,​ទីបញ្ជាការដ្ឋាន​កងរ​រាជ​អាវុធហត្ថ​រាជធានី​, អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​បែងចែក​កម្លាំង ចុះ​ល្បាត​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​មើល​ថែ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដោយសារ​ថា ក្នុង​ពិធីបុណ្យ​នេះ ពួកគាត់​ភាគច្រើន ទៅ​ស្រុកកំណើត​ឬ​ទៅតាម​បណ្តាល​ខេត្ត​អស់​ពី​ផ្ទះ ដែល​យើង​ត្រូវ​មើល​ថែ​ទ្រព្យសម្បត្តិ​ជំនួស​ពួកគាត់​។ កិច្ចការពារ​សន្តិសុខ​នេះ​ក៏​ត្រូវ​បន្ត​រហូត​ដល់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីព និង​សំពះ​ព្រះ​ខែ អក​អំបុក ក្រោយ​ពី​ព្រះរាជ​ពិធី​នេះ​បាន​អាកខាន​អស់​ជាច្រើន​ឆ្នាំ ដោយសារ​ការ​រាត្បា​ត​ដោយ​ជំងឺ​កូវី​ដ​១៩​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ជា​គណៈកម្មការ​រួចរាល់​ហើយ ដើម្បីឱ្យ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​។

​ក្នុង​កិច្ចប្រជុំ​នេះ ក៏​បាន​បង្ហាញ​ពី​គម្រោង​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីព និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំនេះ​ផងដែរ ដោយ​បើ​តាម​គម្រោង​ព្រះរាជ​ពិធី​ឆ្នាំនេះ​នឹងមាន ទូក ង ចូលរួម​ប្រណាំង​ប្រមាណ​ជាង​៣០០​ទូក (​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង​៤០​ទូក​), មាន​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ប្រមាណ​ជិត​២​ម៉ឺន​នាក់ និង​មាន​ប្រទីព​ចូលរួម​ប្រមាណ​ជាង​២០​ប្រទីព​។​

​ចំពោះ​ទីតាំង​សម្រាប់​ការ​ស្នាក់នៅ​របស់​កីឡាករ​ចំណុះ​ទូក ត្រូវបាន​បែងចែក​ជា​២​ទីតាំង ក្នុងនោះ​នៅ​អតីត​ឃ្លាំង​សាំង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មួយ​ទីតាំង និង​នៅ​ខាងកើត​ទន្លេសាប​ក្នុង​ដី​អភិវឌ្ឍន៍ OCIC ខាងជើង​រង្វង់​មូល​នាង​មច្ឆា ខណ្ឌ​ជ្រោយចង្វា​មួយ​ទីតាំង​ទៀត ហើយ​ទីតាំង​ទាំង​២​នេះ​នឹង​ការរៀបចំ​បណ្តាញទឹក ភ្លើង​និង​បង្គន់​អនាម័យ​យ៉ាង​ល្អប្រសើរ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.