កាលពីថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង១៨នាទីនៅចំណុច មាត់ ស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និង ដោយមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល មាន លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រួមគ្នាជាមួយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការស្រាវជ្រាវនិងបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់កាំភ្លើងខ្លី ហ្គាស បាញ់គ្រាប់ឃ្លីដែក ) ០១ ករណី និងបានធ្វើការ នាំខ្លួនជនសង្ស័យចំនួន ០៣ នាក់ មកកាន់ស្នងការដ្ឋានដើម្បីសាកសួរស្រាវជ្រាវ ។
ជនសង្ស័យចំនួន ០៣ នាក់ ទាំងបីនាក់ រួមមាន ៖
១-ឈ្មោះ យ៉េន ចនណាតុន ភេទប្រុ ស អាយុ—ឆ្នាំ មានទីលំនៅ ភូមិសុ ភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ សុខ ផានិត ភេទប្រុសអា យុ —ឆ្នាំមានទីលំនៅមិនពិតប្រាក ដ ។
៣-ឈ្មោះ រី រូហ្សា ភេទប្រុស អាយុ —ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កា ត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។
វត្ថុតាងដកហូតរួមមាន៖
– កាំភ្លើងខ្លី ម៉ាក PIETRO BERETTA ប្រើហ្គាស បាញ់គ្រាប់ឃ្លីដែក ចំនួន ០១ ដើម
– កំប៉ុងហ្គាសសម្រាប់បញ្ចូលកាំភ្លើង ចំនួន ០១ កំប៉ុង
– គ្រាប់ឃ្លីដែក ចំនួន ០៨ គ្រាប់
– ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២៣ ពាក់ស្លាកលេខ បាត់ដំប ង 1AS- 7840
ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ១៨និង៤០នាទី នៅចំណុច កាហ្វេភូមិ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើរួមជាមួយបក្សពួកផ្សេង ទៀតដែលកំពុងរត់គេចខ្លួន បានធ្វើសកម្មភាព ជិះម៉ូតូចំនួន ០៣ គ្រឿង និងបាន យកកាំភ្លើងខ្លីបាញ់គ្រាប់( ឃ្លីដែក) បាញ់ទៅលើជនរងគ្រោះ ០១ នាក់ ឈ្មោះ ស្រៀង ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ត្រូវចំនួន ០៣ គ្រាប់ចំក ខាង ស្តាំ ០១គ្រាប់ កំភួនដៃខាងឆ្វេង ០១ គ្រាប់ និងកដៃខាងឆ្វេង ០១ គ្រាប់ ក្រហមជាំចេញឈាម ។
ពេលកើតហេតុភ្លាមៗសមត្ថកិច្ចទទួលបានព័ត៌មាននេះ ហើយផ្តើមសហការស្រាវជ្រាវរហូតដល់វេលាម៉ោង២៣និង១៨នាទីថ្ងៃខែឆ្នាំដដែលជិតរំលងអា ធ្រាត្រទៅហើយ ទើបសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួននិងដកហូតវត្ថុតាងខាងលើ ។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបា ត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕




