ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រកាស​ចូល​កាន់តំណែង អភិបាលរង​ខេត្ត​ព្រៃវែង ២ រូប ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​

ប្រកាស​ចូល​កាន់តំណែង អភិបាលរង​ខេត្ត​ព្រៃវែង ២ រូប ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ នា​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ អភិបាលរង​ខេត្ត​ព្រៃវែង ចំនួន ២​រូប ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង ដែល​ពិធី​នេះ​ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​អភិបាលរង​ខេត្ត​ថ្មី​ចំនួន ២ រូប នេះ​មាន​៖ ឯកឧត្តម ពេជ្រ សុត្ថា​រ័ត្ន ឋានៈ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤ និង​លោក ស្រី ឡុង គន្ធា ឋានន្តរស័ក្កិ​គ្រូបង្រៀន​កម្រិត​ឧត្តម​ដើមខ្សែ ថ្នាក់​លេខ​៤ នៃ​ក្របខណ្ឌ គ្រូបង្រៀន​កម្រិត​ឧត្តម ក្រសួង​អប់រំ យុវជន​និង​កីឡា​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង បាន​ថ្លែងថា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ និង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការអនុវត្តឲ្យ​កាន់តែ​មាន​ភាពឆ្លើយតប និង​ទាន់​ពេលវេលា ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន របស់​រាជរដ្ឋាភិបាល កម្ពុជា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ឲ្យ មាន​ការបំពេញបន្ថែម​នូវ​ចំនួន​គណៈ​អភិបាល រាជធានី​-​ខេត្ត និង​ក្រុង ស្រុក ខណ្ឌ នៅ​ទូទាំង​ប្រទេស ដែល​នេះ​ជា​ការជួយ​សម្រួល និង​ពន្លឿង​ប្រសិទ្ធភាព​ការងារ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់​ប្រសើរឡើង​ថែម​ទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត ផ្តាំផ្ញើ​ដល់​អភិបាលរង​ខេត្ត​ដែល​ប្រកាស់​តែងតាំង​ថ្មី​នេះ ត្រូវបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ខិតខំ​បំពេញ​ការងារ​តាម​មុខងារ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យអស់​ពី​លទ្ធភាព​ធ្វើ​យ៉ាងណា​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ប្រាក់ សំអឿន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង ក្នុង​ការជំរុញ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​សមិទ្ធផល​នេះ​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព បន្ត​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ បង្ក​លក្ខណៈសម្បត្តិ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​បាន​បន្តថា ការប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ខេត្ត​ទាំង ២ រូប នាពេលនេះ គឺ​សង្ឃឹមថានឹង​អនុវត្តន៍ បំពេញភារកិច្ច សិក្សា​ស្រាវជ្រាវ ឈ្វេងយល់​បន្ត​ចូលរួម​គ្រប់គ្រង​អភិវឌ្ឍន៍​ខេត្ត​ព្រៃវែង បង្កើតបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងមហាផ្ទៃ បាន​បន្តថា អភិបាលរង​ខេត្ត​ដែល​ប្រកាស់​ចូល​កាន់​មុខដំណែង​ថ្មី​នេះ ត្រូវ​រួម​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ប្រកប​ដោយ​ឆន្ទៈ​តែមួយ ក្នុង​ស្មារតី​ទទួលខុសត្រូវ ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ និង​លើក​វិធានការ គោលការណ៍​ដឹកនាំ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​ការងារ​ចម្បង​មាន ការងារ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការងារ​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឲ្យ​កាន់​ល្អប្រសើ​ឡើង​បន្ថែមទៀត ស្រប​តាម​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​មក​នេះ​។​

​លោកស្រី ឡុង គន្ធា បាន​ធ្វើ​ការប្តេជ្ញាចិត្តថា គោរព និង​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន គោរព និង​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​គោលការណ៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ សាមគ្គីភាព​ផ្ទៃក្នុង និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ ​រួមចំណែក​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​រដ្ឋបាលខេត្ត និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​ប្រសើរ ខិតខំ​បំពេញ​ការងារ​ជូន ឯកឧត្តម​អភិបាលខេត្ត ក៏ដូចជា លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ស្វែងរក​បទពិសោធន៍​ការងារ​បន្ថែម នឹង​ផ្តល់​នូវ​បទពិសោធន៍​ការងារ​របស់​ខ្លួន​ជួន​ដល់​ក្រោម​ឱវាទ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.