ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ថ្នាក់ដឹកនាំខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តកំពង់ត្រឡាច

ថ្នាក់ដឹកនាំខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តកំពង់ត្រឡាច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកែប: នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០៣ ត្រូវនឹងថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោក ព្រុំ គន្ធិ អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព បាន អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី១០ នៅវត្តកំពង់ត្រឡាច ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្នុងពិធីបុណ្យកាន់បិណ្ឌទី១០នេះ ឯកឧត្តមលោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមទាំងមន្ត្រីរាជការជុំវិញខេត្ត និងពុទ្ធបរិទ្ធជិតឆ្ងាយ ក៏បាន លំអោនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សី ហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋដែលទ្រង់យាងសោយព្រះទីវង្គត់គម្រប់ខួប១១ព្រះវស្សា សូមព្រះវិញ្ញាណខន្ធ ព្រះអង្គយាង ចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លាតក្លាយបការៈដទៃឡើយ។

ពិធីកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុង រឿងនៃយើង ដោយធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសិល និង រាប់បាត្រ ដារ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិកាទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ សូមឲ្យបានទៅសោយសុខ នាទីស្ថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងវេរប្រគេនចតុបច្ច័យដល់  ព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស សម្រាប់ប្រើប្រាស់ ចាត់ចែងបន្តកសាងទីសេនាសនៈ នៅក្នុងអារាមវត្តផងដែរ ។ បច្ច័យ ទេយ្យទាន និង គ្រឿងអត្ថបរិក្ខា ដែលបានវេរប្រគេនព្រះសង្ឃ រួមមាន អង្ករ មី ទឹកត្រី ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកស៊ីអ៊ីវ និង បច្ច័យ សម្រាប់កសាង ប្រគេនព្រះសង្ឃ   ចំនួន៤,៥៦០,០០០រៀល ផងដែរ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.