ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អភិបាលខេត្ត​បាត់ដំបង ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ជូន​ដល់​ក្រុម​គ្រួសារ​រងគ្រោះ ដោយសារ​ទឹកជំនន់ ក្នុងស្រុក​ឯក​ភ្នំ

​អភិបាលខេត្ត​បាត់ដំបង ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ ជូន​ដល់​ក្រុម​គ្រួសារ​រងគ្រោះ ដោយសារ​ទឹកជំនន់ ក្នុងស្រុក​ឯក​ភ្នំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ព្រឹ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន ៣០០​គ្រួសារ មកពី​ភូមិ​ចំនួន​៥ គឺ​ភូមិ​រហាល​សួង​ចំនួន​១០៦​គ្រួសារ ភូមិ​ដូង​មារ​ចំនួន​៣៥​គ្រួសារ ភូមិ​រាជ​ដូន​កែវ​ចំនួន​៥២​គ្រួសារ ភូមិ​អន្សង​សក​ចំនួន​៦០​គ្រួសារ ភូមិ​ព្រែក​ត្រប់​ចំនួន ៤៧​គ្រួសារ នៃ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម សុខ លូ បាន​ថ្លែង​នូវ​ការសួរសុខទុក្ខ និង​មាន​ការសោកស្ដាយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​ធ្វើឲ្យ​មាន​ការខូចខាត​ផលដំណាំ​របស់ខ្លួន ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​ណែនាំ​ដល់​រដ្ឋបាល​ស្រុក ក៏ដូចជា​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ធ្វើយ៉ាងណា ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ និង​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា ជា​ពិសេស​ត្រូវ​ប្រមូល​ទិន្នន័យ​នៃ​ការខូចខាត​នានា និង​ផលប៉ះពាល់​ទៅលើ​ផល​ដំណាំ​ដោយសារ​គ្រោះទឹកជំនន់​នេះ ឲ្យបាន​ច្បាស់លាស់ រួច​ត្រូវ​ធ្វើ​ការរាយការណ៍ ឲ្យបាន​ឆាប់រហ័ស​មក​រដ្ឋបា​ល​ខេត្ត ដើម្បី​រដ្ឋបាលខេត្ត ធ្វើ​ការស្នើ​សុំ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការផ្ដល់​ជា​គ្រាប់​ពូជស្រូវ ឬ​ពូជ​ដំណាំ និង​ជំនួយ​ផ្សេងៗ​តាម​លទ្ធភាព​ជាក់ស្ដែង សំដៅ​ដើម្បី ស្ដារ​លទ្ធភាព​ជីវភាព​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់ពេល​ជៀសវាង​មាន​ភាពយឺតយ៉ាវ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.