ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នាំយក​ស្បៀង​សង្គ្រោះបន្ទាន់ ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន​១,០៩៣​គ្រួសារ ក្នុងស្រុក​កណ្តៀង

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នាំយក​ស្បៀង​សង្គ្រោះបន្ទាន់ ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន​១,០៩៣​គ្រួសារ ក្នុងស្រុក​កណ្តៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​) ៖ នា​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​នាំយក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ស្បៀង​សង្គ្រោះ​បន្ទាប់ តាមរយៈ​គណៈកម្មាធិកា​រ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង មកពី​ឃុំ​អន្លង់​វិល ឃុំ​ស្យា ឃុំ​កញ្ជរ ឃុំ​កណ្តៀង ឃុំ​ស្រែ​ស្តុក ឃុំ​កោះ​ជុំ ឃុំ​វាល និង​ឃុំ​ស្វាយ​លួង ក្នុងស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ចំនួន​១,០៩៣​គ្រួសារ នៅ​បរិវេណ​វិទ្យាល័យ ហ៊ុន សែន កណ្តៀង​។​

​នា​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​តែងតែ​នឹករឭក និង​គិតគូរ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​មាន​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ក្នុងកំឡុងពេល​ដែល​ប​ង​ប្អូន​កំពុងតែ​ជួប​ការលំបាក​នា​ពេលកន្លងមក​នេះ ថ្នាក់ដឹកនាំ​ទាំងអស់ នៅតែ​ត្រៀមចាំ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ គ្រប់​ពេលវេលា​ជា​និច្ច​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើនរំឭក​បន្ថែម ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ប្រកបដោយ​អនាម័យ​ខ្ពស់​។ ម្យ៉ាងទៀត​ត្រូវ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​ឲ្យបាន​ទាំងអស់គ្នា​។​

​ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ត្រូវ​ពន្លឿន​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ទទួល​ការរង​ខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង ព្រមទាំង​ផ្តល់​ពូជស្រូវ​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង មានលទ្ធភាព​បង្កបង្កើន​ផល​ស្រូវ​ស្តារ​ឡើង​វិញ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា អំណោយ​ជា​ស្បៀង​សង្គ្រោះបន្ទាន់ ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ទាំង​១,០៩៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ និង​ទឹកបរិសុទ្ធ​១​កេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.