ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​ជន​ង្ស័​យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​ជន​ង្ស័​យ​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ ៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ចុះ​ដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ 1X-4771 ហើយ​បញ្ជូន​មក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បាន​ប្រាប់​ឱ្យដឹងថា ករណី​នេះ​ធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ខន ចាន់នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ បច្ចុបន្ន ស្នាក់នៅ​ភូមិ​អូរ​នាង សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្ដីពី​ករណី លួច​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ 1X-4771 កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាងជើង​បូរី​ហ្គោដ​ឡាក់ ស្ថិតក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២៣​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ ចាន់ លីន​ដា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣ និង​០០​នាទី រូប​ខ្លួន​បាន​លេងល្បែង​ចាញ់​លុយ​អស់ ហើយ​រូប​ខ្លួន​បាន​អង្គុយ​មើល​គេ ពេលនោះ​ស្រាប់តែ​ឈ្មោះ ជី ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ បាន​បបួល​រូប​ខ្លួន​ទៅ​លួច​ម៉ូតូ ហើយ​ឈ្មោះ ជី បាន​នាំ​រូប​ខ្លួន​ទៅ​ក្រៅ​កាស៊ីណូ និង​បាន​យកទួ​ឡឺ​វីស ពណ៌ ខៀវ ១​ដើម ដង្កាប់​ពណ៌​ខៀវ​១​ដើម មក​បង្រៀន​ខ្លួន​ពី​របៀប​កាច់​សោករ​ម៉ូតូ រហូតដល់​វេលា​ម៉ោង​ប្រហែល​១៧​និង​៣០​នាទី ថ្ងៃ​ដដែល​ឈ្មោះ ជី បាន​ដឹក​រូប​ខ្លួន​ទៅ​កន្លែង​មួយ​ដើម្បី​ចាំមើល​ម៉ូតូ​ណា​ចត​ទុក​ចោល ខ្លួន​នឹង​ធ្វើ​សកម្មភាព​លួច​តែម្ដង​។
​បន្ទាប់​មក​រូប​ខ្លួន​បាន​លួច​កាច់​សោករ​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ ដែល​ចត​ទុក​នៅ​មុខ​បន្ទប់ ហើយ​ជិ​:​ចេញ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ស្រែក​ឆោឡោ ហើយ​ប្ដឹងទៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែម្ដង​។​

​ក្រោយ​ទទួលបាន​ចម្លើយសារភាព និង​មាន​វត្ថុតាង កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត ចំណែក​ម៉ូតូ​ជា​វត្ថុតាង​ត្រូវបាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យដឹងថា ក្រោយពី​បញ្ចប់​ការ​ស៊ើប​សង្កេត និង​យោង​លើ​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត និង​ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែតុលា ឆ្នាំ​២០២៣​នេះ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.