ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៣២០​គ្រួសារ នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៣២០​គ្រួសារ នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៣២០​គ្រួសារ រស់​ក្នុង​ភូមិ​ចំនួន​២១ និង​៥​ឃុំ នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ បាន​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៣​នេះ​។​

​លោក​វេជ្ជ​. អ៊ុយ សំអុន នាយករង នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​, លោក លឹម សុ​តូ អភិបាលរង​ខេត្ត និង​លោក កាង ប៉េង​ហាក់ អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​ពោធិ៍សាត់ ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ស្រុក​ភ្នំ​ក្រវ៉ា​ញ បាន​អញ្ជើញ​ចុះ​ទៅ​ជួប​សំណេះសំណាល និង​ផ្ដល់​អំណោយ​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​។​

​លោក​វេជ្ជ​. អ៊ុយ សំអុន បានឲ្យដឹងថា នេះ​ជា​បេសកកម្ម​ថ្ងៃទី​៣ ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប ១,៨៤៥​គ្រួសារ តាម​ការស្នើសុំ​របស់​សាខា​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

​លោក​វេជ្ជ​. បាន​មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា មាន​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាត​ជាតិខ្មែរ ជា​ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន និង​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដី​នឹករលឹក​ដល់​កូនចៅ ប្រជានុរាស្ត្រ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍​ថា នៅពេលដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក់ និង​មាន​ការស្នើសុំ​ពី​បណ្តា​សាខា ត្រូវ​ប្រញាប់​រួសរាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ឲ្យជួយ ដូច​ពាក់​ស្លោ​កមួយ​បាន​ពោល​ថា “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​-​ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​វេជ្ជ អ៊ុយ សំអុន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ព្រោះ​នៅពេល​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង តែងតែ​ឃើញ​ថង់ប្លាស្ទិក​គ្រប់​ទីកន្លែង​ដែល​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន ជាក់ស្តែង​ថ្មីៗ​កន្លងទៅនេះ កាកបាទក្រហមកម្ពុជា ទើប​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» នៅ​កំពង់ឆ្នាំង​។​

​សម្រាប់​គ្រួសារ​នី​មួយៗ​ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ឃី​ត​១​កញ្ចប់ (​មុង ភួយ សារុង ក្រមា​) និង​ទឹកស៊ីអ៊ីវ ឬ​ទឹកត្រី ៦​ដប​។​

​សូម​ជម្រាប​ថា​បន្ទាប់ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្រេច​ផ្ដល់​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ១,៨៤៥​គ្រួសារ ក្នុង​ឃុំ​ចំនួន​១៦​នៃ​ក្រុង​ពោធិ៍សាត់ ស្រុក​កណ្ដៀង វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣, នៅ​ថ្ងៃ​ទី​៤-៥-៦ ខែ​តុលា​នេះ មន្ដ្រី​ស្នាក់ការ​កណ្ដាល និង​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​ចុះ​ទៅ​ចែក​អំណោយ​មនុស្សធម៌​ដល់​ទីតាំង​គ្រួសារ​រងគ្រោះ​ដោយ​ផ្ទាល់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.