ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នាំ​បច្ច័យ និង​ទេយ្យទាន​របស់​ឧបនាយករដ្ឋមន្ត្រី ស សុខា កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នាំ​បច្ច័យ និង​ទេយ្យទាន​របស់​ឧបនាយករដ្ឋមន្ត្រី ស សុខា កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី ប៉ាន ណាវី តំណាង​ឱ្យ​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកស្រី កែ សួន​សុ​ភី បាន​ដឹកនាំ​លោក​លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍​ស្នងការរង នាយការិយាល័យ លោក​អធិការ ក្រុង​-​ស្រុក ទាំង​៩ មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​ទាំង​៤ កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល (​ខ្ចាស់​) ស្ថិតនៅ​ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ទី​៧ នេះ​ក៏​បាន​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ របស់​លោក​អភិ​សន្តិ​បណ្ឌិត រួមមាន​៖ បច្ច័យ​កសាង​វត្ត​សរុប ១១,០០០,០០០​រៀល​, ទឹក​សុទ្ធ​ចំនួន ៨៥​កេស​, ទឹក​ផ្លែ​ឈឺ ចំនួន ៨៥​កេស​, ត្រីខ ចំនួន ៩​កេស​ធំ​, មី ចំនួន​៩ កេស​ធំ​, អ​ង្ក ចំនួន ១​តោន​, ភេសជ្ជៈ​ចំនួន ១០០០​កែវ​, ស្លា​ដក​ចំនួន ២៥០​ស្លា​ដក និង​ប្រគេន​បច្ច័យ​ចំនួន ១០០០​ដុល្លារ​សម្រាប់​ចង្ហាន់​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ទី​៧​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​លោកស្រី រួម​សហការី បាន​ធ្វើ​ការបូជា​ប្រទីប​ធូប​ទាន និង​ស្តាប់​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​.​សម្ដែងធម៌​ទេសនា របស់​ព្រះសង្ឃ​តាម​ទំនៀម​ទំលាប់ នៃ​ពិធី​កាន់បិណ្ឌ និង​បាន​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ ចំនួន ២៥០​អង្គ​ផង​ដែរ​។​

​ពិធី​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ ដែល​មាន​តាំងពី​យូ​ឡុង​ណាស់​មក​ហើយ​ជា​ពេលវេលា​មួយ​ជួបជុំ​រវាង​មហា​គ្រួសារ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ការជួបជុំ​ញាតិមិត្ត​បងប្អូន​ទីជិត ទី​ឆ្ងាយ​មានឱកាស​ក្នុងការ​ធ្វើ​បុណ្យ ធ្វើ​ទាន​សន្សំ​កុសល ជាពិសេស​នៅ​តាម​ទី​វត្ត​អារាម​នានា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.