ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្តព្រះវិហារ​រៀបចំ ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការវិនិយោគ​បៃតង​» និង​ទិវា​ពិភពលោក​ស្អាត​លើក​ទី​៦

ខេត្តព្រះវិហារ​រៀបចំ ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការវិនិយោគ​បៃតង​» និង​ទិវា​ពិភពលោក​ស្អាត​លើក​ទី​៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្មាំ​២០២៣ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការវិនិយគ​បៃតង​» និង​ទិវា​ពិភពលោក​ស្អាត​លើក​ទី​៦ (The 6th World Cleanup Day) ឆ្នាំ​២០២៣ ដែល​ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅ​មុខ​ទីធ្លា​បរិវេណ​សាលា​ខេត្តព្រះវិហារ​។​

​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក សុខ សាន្ត​តា​រ៉ា អភិបាលរង​ខេត្ត​ព្រះវិហារ តំណាង​លោក គីម រិទ្ធី អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម យុវជន ស​.​ស​.​យ​.​ក ព្រម​ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​សង្កាត់​កំពង់​ប្រណាក សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ លោក សុខ សាន្ត​តា​រ៉ា អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ឡើង​អាន​សារលិខិត​ទាំងស្រុង របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​អបអរសាទ​រ​ទិវា​ទេសចរណ៍ ពិភពលោក​ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការវិនិយោគ​បៃតង​» ជូន​ដល់​អង្គពិធី​ទាំងមូល​បាន​ស្តាប់ ដើម្បី​យកទៅ​អនុវត្ត​ក្នុងទិសដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះវិហារ ឱ្យ​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ថែម​ទៀត ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​

​ដើម្បី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២៣​ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការវិនិយោគ​បៃតង​» អ្នកចូលរួម​នៅក្នុង​ពិធី​នេះ​ទាំងអស់​ត្រូវបាន​បែងចែក​ក្រុម ដើរ​សម្អាត​អនាម័យ​ក្នុង​ក្រុង​តាម​គោលដៅ ដែល​បាន​រៀបចំ​ចំនួន​៣​ក្រុម​រួម​មាន​៖

*​ក្រុមទី​១​ចាប់ផ្ដើម​ពី​មុខ​សាលា​ខេត្តព្រះវិហារ ឆ្ពោះទៅ​ទិស​ខាងលិច រហូត​ដល់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​។​
*​ក្រុមទី​២ ចាប់ផ្ដើម​ពី​មុខ​សាលា​ខេត្តព្រះវិហារ ឆ្ពោះទៅ​ទិស​ខាងកើត រហូត​ដល់​វិមានឯករាជ្យ​
*​ក្រុមទី​៣ ចាប់ផ្ដើម​ពី​កែង​មន្ទីរ​សង្គមកិច្ច ឆ្ពោះទៅ​ទិស​ខាងត្បូង តាម​បណ្ដោយ​ផ្លូវ​កោះកែរ រហូត​ដល់​ធនាគា​រកា​ណា​ឌី​យ៉ា​៕
ព័ត៌មាន ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.