ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ០១ នាក់ ផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនប្រុស ស្រី១៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ក្រោយពីឃាត់ខ្លួននិងសួនាំរួច ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២០.០០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបទីតាំង (ខេ ធី វី-KTV) មួយកន្លែងមិនទាន់មានឈ្មោះយីហោក្នុងបុរីសានហូរដែលស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ ស្រី០៥នាក់ ក្នុងនោះមុខសញ្ញាប្រើប្រាស់អាវុធខ្លីខុសច្បាប់និងផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀននឹងរក្សាទុកវត្ថុតាងសង្ស័យជាសារធាតុញៀនខុសច្បាប់០១នាក់ ឈ្មោះផាន់ គួយ ភេទប្រុស អាយុ៣៦ឆ្នាំ ។
លោកអធិការបានបញ្ជាក់ថា ៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលយើងបានឆែកឆេររកឃើញវត្ថុតាងរួមមាន ៖
១–កាំភ្លើងខ្លីចំនួន០១ដើមម៉ាក(P114)និងបង់កាំភ្លើង០១(មាន១២គ្រាប់)។
២–ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន១៨០កញ្ចប់។
៣–ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(RR) សង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់។
៤–ថ្នាំកញ្ចប់ពណ៌ក្រហមលាយទឹកមាស(CARTIER) សង្ស័យជាសារធាតុញៀនចំនួន៦៨កញ្ចប់។
៥–ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(KUKU BIMA)សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់។
៦–ថ្នាំកញ្ចប់ពណ៌ស្វាយលាយលឿង(EXTRAJOSS)សង្ស័យជាសារធាតុញៀនចំនួន១៣២កញ្ចប់។
៧–ថ្នាំកញ្ចប់ពណ៌លឿង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៩៩កញ្ចប់។
៨–ថ្នាំកញ្ចប់ពណ៌ទឹកក្រូច(TANG)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ធំ។
៩–ថ្នាំកញ្ចប់ពណ៌ប៉ៃតង(KUKUBIMA)សង្ស័យជាសារធាតុញៀនចំនួន៥៦កញ្ចប់។
១០–ដបពណ៌ខ្មៅមានអក្សរ(BAR)សង្ស័យជាសារធាតុញៀនចំនួន០៧ដប។
១១–ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូចនិង០១ថង់ធំ។
១២–ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កូនថង់ធំ។
១៣–ម្សៅម៉តពណ៌ដីសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់ធំនិង០១ប្រអប់។
១៤–ម្សៅម៉ត់ពណ៌ផ្កាឈូកខ្ចីសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់ធំ។
១៥–ម្សៅម៉ត់ពណ៌ផ្កាឈូកចាស់សង្ស័យជាសារធាតុញៀនចំនួន០១ថង់ធំនិង០១ប្រអប់។
១៦–កញ្ឆាក្រៀមចំនួន០១ថង់ធំនិង៣០កញ្ចប់តូច។ ១៧–ថ្នាំកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
១៨–ម្សៅម៉ត់ពណ៌ស្វាយសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។
១៩–ថ្នាំកញ្ចប់មានអក្សរ(EXTRAJOSS) សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់។
២០–ថ្នាំកញ្ចប់ពណ៌ខ្មៅមានអក្សរ(NOCARDIA)សង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់។
២១–ថ្នាំគ្រាប់ពណ៌ត្រួយចេករូបបាតដៃសង្ស័យជាសារធាតុញៀនចំនួន២៥៤គ្រាប់។
២២–ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កូនថង់តូច។
២៣–ម្សៅម៉ត់ពណ៌លឿងសង្ស័យជាសារធាតុញៀនចំនួន០២កូនថង់តូច។
២៤–ម្សៅម៉ត់ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់។
២៥–សំបកថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
២៦–ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង។ ២៧–ថ្នាំកញ្ចប់មានអក្សរ(SUPREME)សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
២៨–ថ្នាំកញ្ចប់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
២៩–ថ្នាំកញ្ចប់មានអក្សរ(LV) សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។
៣០–ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
៣១–ទូរស័ព្ទដៃចំនួន០៦គ្រឿង។
៣២–ម្សៅម៉ត់ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀនចំនួន០១កូនថង់តូច។
៣៣–ថ្នាំពណ៌ការ៉ុតច្រកក្នុងដបវីតាល់ ចំនួន០១ដប។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ៖ តាមចម្លើយសារភាពរបស់ឈ្មោះ ផាន់ គួយ រូបគេពិតជាបានកាន់កាប់អាវុធខុសច្បាប់ និងផ្តល់ទីតាំងប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់ប្រាកដមែន ៕




